
ក្តៅៗ! ឧកញ៉ា ស៊ុយ សុផាន ម្ចាស់ក្រុមហ៊ុនផានអ៊ីមិច ទទួលមរណភាព
ភ្នំពេញ៖ ឧកញ៉ា ស៊ុយ សុផាន ស្ថាបនិកក្រុមផានអ៊ីមិច ទទួលមរណភាព អាយុ៦២ឆ្នាំ។ នេះបើតាមហ្វេសប៊ុកលោកស្រី ហ៊ុន ស៊ីណាត ប្អូនស្រីសម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន។ លោកស្រី ហ៊ុន ស៊ីណាត បានសរសេរដូច្នេះថា៖«ខ្ញុំនិងស្វាមី សូមចូលរួមសម្ដែងនូវសមានទុក្ខដ៏សែនក្រៀមក្រំ និងសោកស្ដាយជាទីបំផុតជាមួយនឹងក្រុមគ្រួសារនៃសព ដែលបានបាត់បង់មនុស្សជាទីគោរពស្រឡាញ់របស់ខ្លួន។ខ្ញុំសូមចូលរួមរំលែកនូវមរណទុក្ខដោយក្ដីអាឡោះអាល័យបំផុត និងសូមបួងសួងឲ្យដួងវិញ្ញាណក្ខន្ធលោកជំទាវឧកញ៉បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ»។ ទាក់ទងនឹងមរណភាពនេះ សន្តិសុខយាមផ្ទះឧកញ៉ា ស៊ុយ សុផាន នៅម្ដុំទឹកល្អក់៣ ខណ្ឌទួលគោក បានប្រាប់សារព័ត៌មានថ្មីៗ លោកស្រី សុផាន បានស្លាប់ កាលពីយប់ថ្ងៃទី២៨ មីនា ដោយជំងឺប្រចាំកាយ។ បើតាមសន្តិសុខដដែល [..]