BREAKING NEWS

គួរឲ្យអាណោចអាធមណាស់ កូនប្រុសម្នាក់បានឆេះស្លាប់ ឯឪពុករងរបួសធ្ងន់ធ្ងរ ដោយសារផ្ទុះធុងហ្គាសនៅស្រុកកណ្ដាលស្ទឹង

Spread the love

ខេត្តកណ្ដាល ៖ ក្មេងប្រុសម្នាក់បានស្លាប់ និងឪពុករងរបួសធ្ងន់ធ្ងរ ដោយសារផ្ទុះធុងហ្គាសហេតុការណ៍នេះបានកើតឡើងនៅថ្ងៃព្រហស្បតិ៍ ទី៩ ខែមករា ឆ្នាំ ២០២០ នាវេលាម៉ោង១១៖០០នាទី នៅចំណុចផ្ទះបញ្ចូលហ្គាស ភូមិស្វាយមីង ឃុំបារគូ ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។

បើតាមលោកវរសេនីយ៍ឯក​ អុល ប៊ុណ្ណា​ ស្នងការរងនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាលបានឱ្យដឹងថា ៖ មានករណីអគ្គីភ័យ(ផ្ទុះធុងហ្គាស់)បណ្ដាលឲ្យរបួសធ្ងន់ម្នាក់ និងស្លាប់ម្នាក់ជនរងគ្រោះឈ្មោះ ណែម សុកុល ភេទប្រុសអាយុ៣៥ ឆ្នាំរបួសធ្ងន់ និងកូនឈ្មោះ កុល រ៉ាវុធ ភេទប្រុសអាយុ៤ឆ្នាំស្លាប់ ស្នាក់នៅភូមិឃុំកើតហេតុខាងលើ។

លោកស្នងការរងបានបន្តថាសម្ភារៈខូចខាតរួមមាន៖ ឆេះផ្ទះ ០១ខ្នង ទំហំ៤មx៥ម ធ្វើអំពីថ្មក្រោម ដំបូងប្រក់ស័ង្កសី។ មូលហេតុបណ្ដាលឲ្យឆេះបែបនេះ គឺបណ្ដលមកពីធ្លាយធុងហ្គាស។

ក្រោយកើតហេតុសមត្ថកិច្ច និងបងប្អូនប្រជាពលរដ្ឋបានជួយអន្តរាគមន៍មិនបណ្តាលរាលដាលដល់ផ្ទះប្រជាពលរដ្ឋជិតខាងឡើយ៕

Related Post

Be the first to comment

Leave a Reply

Your email address will not be published.


*