BREAKING NEWS

ទីបំផុត! សមត្ថកិច្ចចាប់បានម្ចាស់រថយន្តដែលផ្តាច់ជីវិត មនុស្ស២នាក់លើផ្លូវ៦០មែត្របានហើយ…(មានវីដេអូ)

Spread the love

នៅរសៀលថ្ងៃទី១០ ខែមករា ឆ្នាំ២០២០នេះ កម្លាំងសមត្ថកិច្ចតាមឃាត់ម្ចាស់រថយន្ដ ដែលបង្កគ្រោះថ្នាក់ចរាចរណ៍នៅលើផ្លូវ៦០ម៉ែត្រ បណ្ដាលឲ្យមនុស្សស្លាប់២នាក់បានហើយ នៅផ្ទះម្ចាស់រថយន្ដផ្ទាល់តែម្ដង ដែលមានទីតាំងនៅសង្កាត់បឹងទំពុន ខណ្ឌមានជ័យ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា រថយន្តហាយប្រ៊ីត ដែលគេចខ្លួនបាត់ស្រមោលក្រោយបុកមនុស្សស្លា ប់ ពាក់ស្លាកលេខភ្នំពេញ 2BB-0035 ចំនែក ជនរ ងគ្រោះទាំងពីរនាក់ បើកបរម៉ូតូ ម៉ាក PCX ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ1IC-4551។

តាមរយៈវីដេអូកាមេរ៉ាសុវត្តិភាព បានបង្ហាញថា ម៉ូតូជនរងគ្រោះ ដែលមានម្នាក់ជាអ្នកឌុប និងម្នាក់ទៀតជិះពីក្រោយ បានធ្វើដំណើរតាមបណ្តោយផ្លូវ៦០ម៉ែត្រ ក្នុងល្បឿនលឿនទិសដៅពីជើងទៅត្បូង ហើយបានឡើងវ៉ា ចូលទៅចំណែកផ្លូវម្ខាង ស្របពេលនោះមានរថយន្តបង្ក កំពុងបើកបរ បញ្ច្រាសទិសគ្នា ជាមួយម៉ូតូ ក៏ជ្រុលបុកម៉ូតូពេញទំហឹងបណ្តាលឲ្យម៉ូតូខ្ទាតទៅម្ខាង និងត្រូវកិន និងអូសជាច្រើនម៉ែត្របណ្តាលឲ្យស្លាប់ភ្លាមៗ ហើយរថយន្ដបានគេចខ្លួនបាត់៕

Related Post

Be the first to comment

Leave a Reply

Your email address will not be published.


*