BREAKING NEWS

តិចអត់ដឹង…គុណប្រយោជន៍ធំធេងរបស់ផ្លាកលេខពិសេស គឺជួយរកចំណូលមួយផ្នែកធំជូនរដ្ឋ…

Spread the love

ស្លាកលេខពិសេសផ្ទាល់ខ្លួន គឺជាស្លាកលេខពិសេសរបស់រថយន្តដែលនៅផ្នែកខាងលើមានសរសេរពាក្យថា “កម្ពុជា”​ និងផ្នែកខាងក្រោមមានសរសេរជាអក្សរឡាតាំងថា CAMBODIA។ រីឯផ្នែកកណ្ដាលវិញគឺជាកន្លែងសម្រាប់សរសេរឈ្មោះជាអក្សឡាតាំង ឬជាលេខចាប់ពី ១តួរហូតដល់ ៨តួ ទៅតាមចំណង់ចំណូលចិត្តក្នុងការជ្រើសរើសរបស់ម្ចាស់យានយន្ត។ ចំពោះទម្រង់របស់ស្លាកលេខវិញគឺចែកចេញជា ២ប្រភេទគឺ ទម្រង់ស្លាកលេខខ្នាតស្ដង់ដារ និងស្លាកលេខខ្នាតវែង។ ដើម្បីទទួលបាននូវស្លាកលេខពិសេសផ្ទាល់ខ្លួននេះ គឺម្ចាស់យានយន្តអាចស្នើទិញ ឬដេញថ្លៃ តាមរយៈប្រព័ន្ធស្វ័យប្រវត្តិកម្មដែលមានអាស័យដ្ឋាន( vehicle.mpwt.gov.kh )។ (Adload)

ម្ចាស់រថយន្តអាចស្នើសុំរក្សាស្លាកលេខពិសេសផ្ទាល់ខ្លួនសម្រាប់បំពាក់លើរថយន្តមួយផ្សេងទៀតទៅតាមនីតិវិធីដែលបានកំណត់។ បើនិយាយអំពីគុណសម្បត្តិដ៏ធំមួយរបស់ស្លាកលេខពិសេសផ្ទាល់ខ្លួននេះ គឺវាបានផ្ដល់ជាប្រភពចំណូលមួយផ្នែកធំចូលរដ្ឋ តាមរយៈការដាក់ឱ្យដេញថ្លៃស្លាកលេខដែលខ្លួនស្រលាញ់ពេញចិត្តចាប់ពីតម្លៃ ២លានរៀលឡើងទៅ រហូតដល់រាប់រយលានរៀលឯណោះ៕

Related Post

Be the first to comment

Leave a Reply

Your email address will not be published.


*