BREAKING NEWS

ញាក់សាច់ សន្ទុះនៃការគាំទ្រផ្លាកលេខថ្មីរបស់ក្រសួងសាធារណការ ត្រឹមតែរយៈពេល២ថ្ងៃលក់បានដល់ទៅ៤២ផ្លាកលេខ ដោយរកចំណូលបានរហូតទៅ…

Spread the love

កាលពី​ថ្ងៃអង្គារ ១៣កើត ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី០៧ ខែមករា ឆ្នាំ២០២០ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញជាអធិបតីក្នុងពិធីបើកឱ្យដំណើរការជាផ្លូវការ ការលក់លេខចុះបញ្ជីពិសេសផ្ទាល់ខ្លួនសម្រាប់រថយន្ត ដោយមានការចូលរួមពីតំណាងក្រសួងស្ថាប័នពាក់ព័ន្ធ ក្រុមហ៊ុនដៃគូ គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុជាដៃគូ ព្រមទាំងបងប្អូនប្រជាពលរដ្ឋយ៉ាងច្រើនកុះករផងដែរ។

ការបើកឱ្យដំណើរការជាផ្លូវការនៃការលក់លេខចុះបញ្ជីពិសេសផ្ទាល់ខ្លួនសម្រាប់រថយន្តនេះ ធ្វើឡើងក្នុងគោលបំណងដើម្បីបំពេញតម្រូវការ និងផ្តល់ជម្រើសជូនប្រជាពលរដ្ឋ ដែលចង់បានលេខចុះបញ្ជីមានលក្ខណៈពិសេសផ្ទាល់ខ្លួន ដែលបង្ហាញពីអត្តសញ្ញាណកម្ពុជាលើឆាកអន្តរជាតិ អាចកៀរគរចំណូលបន្ថែមជូនជាតិ និងដើម្បីឱ្យម្ចាស់រថយន្តអាចរក្សាលេខនោះទុកសម្រាប់ចុះបញ្ជីលើរថយន្តថ្មីរបស់ខ្លួនក្រោយៗទៀត។

ដោយ​ឡែក​ បន្ទាប់​ពី​ដាក់​ឱ្យដំណើរការជាផ្លូវការ ការលក់លេខចុះបញ្ជីពិសេសផ្ទាល់ខ្លួនសម្រាប់រថយន្តមកដល់ថ្ងៃនេះ​ លក់បានប្រមាណ ៤២ផ្លាកហើយ ដោយបានចំណូលជាង ៩០០លានរៀល ប្រហែលនឹងជាង ២២ម៉ឺនដុល្លារអាមេរិក​ នេះ​បេីតាម​ការ​ផ្តល់​កិច្ច​សម្ភាសន៍​ពីលោក​ស្រី​ កុយ សុដានី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន ទទួលផ្ទុកការងារផ្លាកលេខពិសេសផ្ទាល់ខ្លួន ទៅកាន់​អង្គភាព​សារព័ត៌មាន​ Fresh News នៅថ្ងៃនេះ​។

សូមបញ្ជាក់ថា៖ តម្លៃមូលដ្ឋានក្នុងការលក់លេខចុះបញ្ជីពិសេសផ្ទាល់ខ្លួន គឺចាប់ពីពីរលានរៀលឡើង រហូតដល់មួយពាន់លានរៀល ហើយការលក់លេខចុះបញ្ជីពិសេសផ្ទាល់ខ្លួននេះត្រូវបានបែងចែកជាបីប្រភេទគឺ ទិញ ស្នើទិញ និងការដាក់ដេញថ្លៃ។ លេខសម្រាប់ដាក់លក់ គឺជាលេខទាំងឡាយណាដែលមានចំនួនតួអក្សរ[A-Z] ឬលេខ[0-9] និងសញ្ញាចុច[.] ហើយត្រូវបានកំណត់តម្លៃដោយស្វ័យប្រវត្តិ ផ្អែកលើមូលដ្ឋានរូបមន្តប្រមាណ១២០០រូបមន្ត។

ចំពោះ​ការដេញថ្លៃ​វិញ គឺត្រូវបានរៀបចំធ្វើឡើងតាមប្រព័ន្ធស្វ័យប្រវត្តិកម្ម ដែលប្រព្រឹត្តទៅនៅក្នុងសាល ឬតាមប្រព័ន្ធអនឡាញ ដែលមានអាស័យដ្ឋាន៖​ vehicle.mpwt. gov . ​kh ហើយអ្នកដេញថ្លៃដែលឱ្យថ្លៃខ្ពស់ជាងគេបំផុតជាម្ចាស់នៃលេខនោះ។ ចំណែកឯការទូទាត់ប្រាក់ត្រូវធ្វើតាមប្រព័ន្ធស្វ័យប្រវត្តិកម្ម៕

Related Post

Be the first to comment

Leave a Reply

Your email address will not be published.


*