BREAKING NEWS

គ្រាន់តែបន្ទប់ទឹកក៏ចិត្តអាក្រក់ដែរ! លោកយាយកំសត់បណ្តើរកង់លក់នំ ឈឺបត់ជើង សុំគេចូល ៤ -១០ផ្ទះ គេមិនឲ្យចូល ចុងក្រោយ…

Spread the love

នេះជាទឹកចិត្តដ៏ល្អមួយរបស់ខ្មែរស្រឡាញ់ខ្មែរ យោងតាមគណនីប្អូនស្រីម្នាក់ដែលមានឈ្មោះ Channy Elish បានរៀបរាប់ឲ្យដឹងថា៖ “ម្តាយគេ​ ម្តាយឯង គាត់បណ្តេីរកង់ដេីរលក់នំ​មិនដឹងមកពីណាទេ​ ឈឺបត់ជេីងចង់ចូលបន្ទប់ទឹក​ គាត់ប្រាប់ថាសុំគេចូល4-10ផ្ទះហេីយគេមិនអោយចូលទេព្រោះគេចិនលក់ដូរធំ​ មានតែចៅឯងទេលក់ដល់ហាងទូរសព្ទ័ហេីយ ក៏អោយយាយចូលដែរ​ ខ្ញុំចូលយូបន្ទិចហេីយព្រោះហត់ ហេីយក្តៅចាក់ទឹកច្រេីនបន្តិចហេីយ​ ព្រោះលាងមុខផង​ លាងដៃផង ខ្ញុំស្តាប់ហេីយសង្វែកណាស់លោកយាយ ​

តាមខ្ញុំស្មានព្រះជនមិនក្រោម70ឆ្នាំជាងទេ គ្រាន់តែចូលបន្ទប់ទឹករួចក៏អោយនំខ្ញុំដែរ​ គាត់ថាអរគុណដែលចៅអោយចូលបន្ទប់ទឹក អោយទឹកលាងមុខ​ លាងដៃ​ យាយមានកំលាំងហេីយ​ យាយលាហេីយ​ យាយទៅលក់បន្ត​ ​អរគុណ​ចៅ​ អោយពរខ្ញុំហូរហែរគ្រាន់តែចូលបន្ទប់ទឹកមិនបាន5នាទីផ️️ង​ គាត់ក្រលុយមែន​ តែមិនក្រចិត្តទេមាននំអោយខ្ញុំវិញទុកជាការអរគុណខ្ញុំទៀត​ តែនំដែលគាត់អោយខ្ញុំមិនបានយករបស់គាត់ហ្វីទេ​ ខ្ញុំជូនជាលុយតម្លៃនំទៅគាត់វិញគ្រប់ចំនួន​ សូមលោកយាយមានសុខភាព”៕

Related Post

Be the first to comment

Leave a Reply

Your email address will not be published.


*