BREAKING NEWS

ស៊ែរទុកចំណាំមុខមួយផង! ក្រែងពេលគាត់ចេញមកវិញ ភ្លេចមុខគាត់ នេះជាកំពូលចោរកាប់ប្លន់ម៉ូតូកក្រើក ប្រចាំក្រុងភ្នំពេញ…

Spread the love

រាជធានីភ្នំពេញ៖ ជនសង្ស័យម្នាក់បានធ្វើសកម្មភាពចាប់កាប់ប្លន់ម៉ូតូពីបុរសម្នាក់ តែអស់លក្ខណ៍ត្រូវសមត្ថកិច្ចឃាត់បាន នៅវេលាម៉ោង៥ និង១០នាទីទៀបភ្លឺ ថ្ងៃទី០៩ ខែមករា ឆ្នាំ២០២០ ស្ថិតក្នុងភូមិសំរោង សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ ។

ជនសង្ស័យជាកំពូលចោរកាប់ប្លន់ម៉ូតូនេះ មានឈ្មោះលី ស៊ីមិន ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរលាងម៉ូតូ មានទីលំនៅផ្ទះជួលភូមិកន្ទោកខាងជើង សង្កាត់កន្ទោក ខណ្ឌកំបូល ។ ចំណែក ជនរងគ្រោះឈ្មោះ គា សុភារ៉ា ភេទប្រុស អាយុ ២៧ឆ្នាំ មុខរបរកម្មកររោងចក្រកាត់ដេរ មានទីលំនៅបន្ទប់ជួលភូមិជម្ពូវ័ន្ត សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ។

សមត្ថកិច្ច បញ្ជាក់ថា ក្រោយចាប់ខ្លួន ខណៈដែលជនសង្ស័យកំពុងធ្វើសកម្មភាពប្លន់ម៉ូតូរបស់ជនរងគ្រោះ ហើយបានដកហូត ១គ្រឿងម៉ាក ហុងដាឌ្រីម សេ១២៥ ពណ៌ស ស៊េរីឆ្នាំ២០២០ ពាក់ស្លាកលេខ ភ្នំពេញ 1IB-7679។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជនសង្ស័យត្រូវសមត្ថកិច្ច នាំមកឃុំខ្លួននាំមកកាន់អធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តតាមនីតិវិធី៕

Related Post

Be the first to comment

Leave a Reply

Your email address will not be published.


*