BREAKING NEWS

មិនមែនលំៗទេ! ឆ្នាំ ២០១៩ ក្រសួងសាធារណការរកចំណូលបានជិត ១៦ លានដុល្លារ ពីការលក់លេខចុះបញ្ជីគ្រួសារជាង ៤ ពាន់លេខ

Spread the love

ក្នុងរយៈពេលមួយឆ្នាំពេញនៃឆ្នាំ ២០១៩ កន្លងទៅ ការលក់ផ្លាកលេខចុះបញ្ជីគ្រួសារបានចំនួន ៤៦៣,៥៨លេខ មានការកើនឡើង ៥១% បើធៀបនឹងឆ្នាំ២០១៨ ដោយក្រសួងសាធារណការ និងដឹកជញ្ជូនទទួលបានចំណូលជាង ៦២ ពាន់លានរៀលស្មើនឹង ១៥.៦លានដុល្លារអាមេរិក។ នេះបើយោងតាមការលើកឡើងរបស់ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូននៅក្នុងពិធីបិទសន្និបាតបូកសរុបការងារសាធារណការ និងដឹកជញ្ជូន ឆ្នាំ២០១៩ និងលើកទិសដៅការងារឆ្នាំ២០២០ កាលពីម្សិលមិញនេះ។

ក្រៅពីការលក់ផ្លាកលេខចុះបញ្ជីគ្រួសារ ក្នុងឆ្នាំ២០១៩ ដដេលនេះក្រសួងសាធារណការក៏បានផ្លាស់ប្តូរទីតាំងផ្ទុកទិន្នន័យប្រព័ន្ធត្រួតពិនិត្យលក្ខណៈបច្ចេកទេស យានយន្ត និងប្រព័ន្ធចុះបញ្ជីអាជីវកម្មដឹកជញ្ជូនផ្លូវគោកពី Cloud មកមជ្ឈមណ្ឌលទិន្នន័យក្រសួង។ ចុះត្រួតពិនិត្យយានយន្តកែច្នៃ និងរកឃើញរថយន្តមិនត្រូវតាមលក្ខណៈបច្ចេកទេសចំនួន ១៨,៧៥៨គ្រឿង និងកាត់ទ្រុងចំនួន៤១៨គ្រឿង។

បន្ថែមពីនេះបានចុះត្រួតពិនិត្យយានដ្ឋានជួសជុលកែច្នៃ និងតម្លើងយានយន្ត និងរកឃើញយានដ្ឋានជួសជុល កែច្នៃ និងដំឡើងគ្មានច្បាប់ចំនួន ៧៣២កន្លែង ចុះត្រួតពិនិត្យរថយន្តធុនធ្ងន់ និងរកឃើញរថយន្តលើសទម្ងន់កម្រិតកំណត់ ២,៩៦០គ្រឿង និងពិន័យជាប្រាក់បានចំនួន ៦,៨២៤លានរៀល និងបានចុះត្រួតពិនិត្យ ការពង្រឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក នៅគោលដៅដើមទីក្នុងកំពង់ផែស្វយ័តក្រុងព្រះសីហនុ និងកំពង់ផែស្វយ័តភ្នំពេញ និងរកឃើញរថយន្តល្មើសច្បាប់ចំនួន ១,០៦០គ្រឿង ព្រមទាំងពិន័យជាប្រាក់បានចំនួន ៣៩០លានរៀល។យ៉ាងណាមិញជាមួយសមិទ្ធិផលការងារដែលសម្រេចបានក្នុងឆ្នាំចាស់នេះ ឯកឧត្តមទេសរដ្ឋមន្រ្តីបានប្ដេជ្ញាចិត្តថា ឆ្នាំ២០២០ នឹងលុបបំបាត់យានដ្ឋាន ដំឡើងរថយន្ដខុសបច្ចេកទេសឲ្យអស់ ប្រសិនបើទុកទៀតនឹងនាំឲ្យមានគ្រោះថ្នាក់ចរាចណ៍កើតឡើងមិនចេះចប់នោះទេនៅកនុងប្រទេសកម្ពុជា៕

Related Post

Be the first to comment

Leave a Reply

Your email address will not be published.


*