BREAKING NEWS

ធូរទ្រូងវិញ! ទីបំផុត លោកត្រាំ ព្រមបបួលអុីរ៉ង់ចូលតុចរចា ដើម្បីបញ្ចប់ភាពតានតឹងដាក់គ្នាអស់ជាច្រើនថ្ងៃមកនេះ…

Spread the love

សហរដ្ឋអាមេរិកបានត្រៀមខ្លួនរួចជាស្រេច ដើម្បីចូលរួមក្នុងកិច្ចចរចាប្រកបដោយភាពប្រាកដប្រជា ជាមួយអ៉ីរ៉ង់ដោយគ្មានលក្ខខណ្ឌ បន្ទាប់ពីទីក្រុងតេហេរ៉ង់ បា.ញ់មីស៊ីល.រាប់សិបគ្រាប់ស្រោចលើមូលដ្ឋានទ័ពអាមេរិកចំនួនពីរកន្លែង នៅក្នុងប្រទេសអ៉ីរ៉ាក់ ជាការសងសឹកនឹងទីក្រុងវ៉ាស៊ីនតោន ដែលបានសម្លា..ប់លោកមេទ័ពអ៉ីរ៉ង់ Qasem Soleimani នៅក្នុងទីក្រុងបាកដាដ ប្រទេសអ៉ីរ៉ាក់។

នេះបើតាមលិខិតមួយច្បាប់ ដកស្រង់ចេញផ្សាយដោយសារព័ត៌មាន BBC នៅថ្ងៃព្រហស្បតិ៍ ទី០៩ ខែមករា ឆ្នាំ២០២០។ នៅក្នុងលិខិតខាងលើ ផ្ញើជូនក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ អគ្គរដ្ឋទូតអាមេរិកប្រចាំ UN លោកស្រី Kelly Craft ក៏បានបញ្ជាក់ផងដែរថា ការសម្លាប់លោក Qasem Soleimani គឺជាសកម្មភាពការពារខ្លួនសុទ្ធសាធរបស់សហរដ្ឋអាមេរិក ដើម្បីទប់ស្កា.ត់ផែនការវា.យប្រហា.រមកលើបុគ្គលិកទូត និងយោធាអាមេរិក នៅក្នុងតំបន់ ដឹកនាំដោយមេទ័ពអ៉ីរ៉ង់រូបនេះ។

លិខិតនេះដដែល បន្ថែមទៀតថា សហរដ្ឋអាមេរិកបានត្រៀមខ្លួនរួចជាស្រេច ដើម្បីចូលរួមក្នុងកិច្ចចរចាប្រកបដោយភាពប្រាកដជា ជាមួយ អ៉ីរ៉ង់ដោយគ្មានលក្ខខណ្ឌ ជាមួយវត្ថុបំណងបង្កាការបំផ្លិចបំផ្លា.ញសន្តិសុខ និងសន្តិភាពអន្តរជាតិ ឬក៏ការបង្កជ.ម្លោះណាមួយពីសំណាក់របស់ដឹកនាំអ៉ីរ៉ង់។ ប៉ុន្តែ ទីក្រុងវ៉ាស៊ីនតោន នឹងចាត់វិធានការបន្ថែម ក្នុងករណីចាំបាច់សំដៅការពារផលប្រយោជន៍អាមេរិកនៅក្នុងតំបន់មជ្ឈិមបូព៌ា រួមទាំងបុគ្គលិក ឬពលរដ្ឋអាមេរិកទាំងអស់៕

Related Post

Be the first to comment

Leave a Reply

Your email address will not be published.


*