Spread the love
មួយរយៈកន្លងមកនេះមានករណីរំលោភដីធ្លីជាច្រើនបានកើតឡើងមិនថាតែចំពោះជនជាតិខ្មែរទេ សូម្បីតែបរទេសក៏ដូចគ្នា បានរត់ទៅពឹងពាក់លោកផែង វណ្ណៈឲ្យជួយរកយុត្តិធម៌ជូនដែរ។
ជាក់ស្តែងដូចជាករណីកន្លងទៅមួយដែលលោកបានធ្វើការដោះស្រាយជូនលោកយាយជនជាតិបារាំងម្នាក់ ដែលត្រូវបានកូនធម៌ជាជនជាតិខ្មែរនិងជាមន្ត្រីនគរបាល បានលួចលក់ផ្ទះ លោកយាយ នៅ សង្កាត់ ផ្សារដេីមថ្កវ ខណ្ឌចំការមន រាជធានី ភ្នំពេញ ហើយក៏មានករណីជាច្រើនផ្សេងទៀតដែរពាក់ព័ន្ធនឹងខ្សែអ្នកធំរំលោភយកដីប្រជាពលរដ្ឋដែលលោកបានដោះស្រាយជូន។
ពាក់ព័ន្ធនឹងករណីស្រដៀងៗគ្នាខាងលើ លោកផែង វណ្ណៈ បានសរសេរភ្ជាប់ជាមួយរូបអ្នកទោសនៅវៀតណាមថា៖ នៅស្រុកខ្មែរ អ្នកធំយកដីរដ្ឋ ឬ ដីរាស្ត្រ បេីរកឃេីញកំហុសបានត្រឹមតែដកហូតដីមកវិញ ។ បេីអនុវត្តន៍ច្បាប់ត្រឹមត្រូវប្រហែលជារកគុកដាក់គ្មានទេ !
Be the first to comment