BREAKING NEWS

កាន់តែក្តៅហើយ! គ្រូកសិកម្ម នី ណាក់ ផ្លែផ្កាឲ្យលោកផែង វណ្ណៈថា អ្នករិះគន់ច្រើនត្រូវជាប់គុក ច្រណែនអ្នកដែលនិយាយដើម្បីទ្រពងប្តូរយកតំណែងនិងបាយសំរាប់ស៊ី…

Spread the love

ប្រិយមិត្តបានជ្រាបរួចមកហើយថា កាលពីថ្ងៃទី០៧ ខែមករា ឆ្នាំ២០២០កន្លងទៅនេះ ក្រសួងសាធារការ និងដឹកជញ្ជូនបានធ្វើការប្រកាសដាក់លក់លេខចុះបញ្ជីពិសេសផ្ទាល់ខ្លួនសម្រាប់រថយន្ត។

ហើយការបើកឱ្យដំណើរការជាផ្លូវការនៃការលក់លេខចុះបញ្ជីពិសេសផ្ទាល់ខ្លួនសម្រាប់រថយន្តនេះ ធ្វើឡើងក្នុងគោលបំណងដើម្បីបំពេញតម្រូវការ និងផ្តល់ជម្រើសជូនប្រជាពលរដ្ឋ ដែលចង់បានលេខចុះបញ្ជីមានលក្ខណៈពិសេសផ្ទាល់ខ្លួន ដែលបង្ហាញពីអត្តសញ្ញាណកម្ពុជាលើឆាកអន្តរជាតិ អាចកៀរគរចំណូលបន្ថែមជូនជាតិ និងដើម្បីឱ្យម្ចាស់រថយន្តអាចរក្សាលេខនោះទុកសម្រាប់ចុះបញ្ជីលើរថយន្តថ្មីរបស់ខ្លួនក្រោយៗទៀត។

ក្រោយពីមានការប្រកាសដាក់លក់ផ្លាកលេខពិសេសេនេះ ក៏មានផ្ទុះការរិះគន់ពីមជ្ឈដ្ឋានមហាជនជាច្រើនពាក់ព័ន្ធនឹងតម្លៃ ការប្រើប្រាស់ និងតួអក្សរផងដែរ។ ជុំវិញការរិះគន់នេះ ស្រាប់តែលោកផែង វណ្ណៈក៏បានឆ្លើយតបយ៉ាងចាស់ដៃទៅវិញថា អ្នកមាន​ឡានជិះអត់សូវរិះគន់ទេ​តែអ្នកអត់ឡានជិះរិះគន់ច្រេីនជាង​ មកពីរោគច្រណែន

ឆ្លើយតបនឹងរឿងនេះលោកគ្រូកសិកម្ម នី ណាក់ ក៏បានប្រតិកម្មតបទៅលោកផែង វណ្ណៈ វិញថា៖ អ្នកជាប់គុករិះគន់ច្រើនព្រោះគ្មានសិទ្ធិសេរីភាពដូចគេ ច្រណែនគេ ចង់និយាយដើម្បីទ្រពងប្តូរយកតំណែងនិងបាយសំរាប់ស៊ី។ ម៉េចដែរលោកអ្នកប្រាជ្ញ ផែង វណ្ណៈ ឡប់ទឹកស្អុយបឹងទំពុន?

Related Post

Be the first to comment

Leave a Reply

Your email address will not be published.


*