BREAKING NEWS

អរគុណសន្តិភាព៖ ស្ត្រីវ័យ៦៤ឆ្នាំម្នាក់ ស្លាប់យ៉ាងវេទនា ដែលរស់នៅក្រោមថង់កៅស៊ូ ខ្វះស្បៀងអាហារហូបចុក ក្រោយពីសមត្ថកិច្ច​វាយកំទេចកម្ទេចផ្ទះសម្បែង និងដំណាំដាំដុះ ដែលគាត់រស់នៅ២០ឆ្នាំមកហើយ…

Spread the love

ព្រះសីហនុ៖ ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ តាំងពីមានកងកម្លាំងប្រដាប់អាវុធ អាជ្ញាធរស្រុកព្រៃនប់ និង កងរាជអាវុធហត្ថ ខេត្តព្រះសីហនុ បានធ្វេីសកម្មភាព ឈូសឆាយផ្ទះសម្បែង ចំការ ដំណាំ និង មានការវាយ ចាប់ចង ដាក់គុគ ដាក់ច្រវាក់ បិទផ្លូវ បិទច្រក ហ៊ុំព័ត្រ ទីតាំង ភូមិ របស់ពលរដ្ឋ នៅចំណុចជ្រលងភ្នំត្បែង​ ចំណុច តាបិន ចំណុច ១៩ ក្នុងភូមិសាស្ត្រភូមិស្មាច់ដែង ឃុំ រាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

អស់រយៈពេល១សប្ដាហ៍មកនេះ ធ្វេីឲ្យស្ថានភាព រស់នៅរបស់បងប្អូនពលរដ្ឋ មានការ ភិតភ័យ តក់ស្លុត ជួបការលំបាកយ៉ាងខ្លាំង ដោយខ្វះស្បៀងអាហារហូបចុកប្រចាំថ្ងៃ អ្នកជម្ងឺ ឈឺស្កាត់ ពួកគាត់មិនហ៊ានដឹកយកអ្នកជម្ងឺចេញទៅព្យាបាលបាន រហូតធ្វេីឲ្យពលរដ្ឋម្នាក់ឈ្មោះ ជី ស៊ាម អាយុ៦៤ឆ្នាំភេទស្រី រស់នៅចំណុច១៩​ក្នុងភូមិសាស្ត្រខាងលេីនេះ បានស្លាប់បាត់បង់ជីវិតនៅវេលាម៉ោង៤ទៀបភ្លឺ ថ្ងៃទី ១២ខែមករាឆ្នាំ២០២០​យ៉ាងអណោចអធមបំផុត។

សូមបញ្ជាក់ថា លោកយាយបានរស់នៅទីនេះ អស់រយៈពេលជាង២០ឆ្នាំមកហេីយ លុះនៅពេលថ្មីៗនេះអាជ្ញាធរបានឈូសកម្ទេចផ្ទះសម្បែងនិងដំណាំដាំដុះ របស់គាត់ខ្ទេចខ្ទី ហេីយពួកគាត់រស់នៅក្រោមថង់កៅស៊ូ ហាលភ្លៀងហាលខ្យល់ជីវភាពខ្សត់ខ្សោយ អស់សង្ឃឹមបាក់ទឹកចិត្ត ដោយការគំរាមកំហែង ពីអាជ្ញាធរគ្រប់ពេលវេលា ទេីបធ្វេីឲ្យគាត់ស្លាប់បាត់បង់ជីវិតយ៉ាងដូច្នេះ៕ ប្រភព៖ បណ្តាញព័ត៌មានថ្មី

Related Post

Be the first to comment

Leave a Reply

Your email address will not be published.


*