BREAKING NEWS

មិនគួរឲ្យជឿ!! ម្ដាយបង្កើត តារាចម្រៀងពេជ្រ សូលីកា បានសម្លាប់ស្រ្ដី ម្នាក់ដែលរកសុីចងការប្រាក់ សង្ស័យពាក់ព័ន្ធបំណុល…(មានវីដេអូធ្វើត្រាប់)

Spread the love

ភ្នំពេញ៖ នៅក្នុងថ្ងៃនេះដែរ បានផ្ទុះរឿងដ៏កក្រើកពេញទីក្រុង ក្រោយនារីម្នាក់ដែលជាភេទទី៣ត្រូវបានគេសម្លាប់ នៅក្នុងផ្ទះបុរី ប្លន់យកគ្រឿងអលង្ការ និងរបស់របរមួយចំនួន ដែលសង្ស័យថាជាមិត្តភក្តិ។

ជាក់ស្តែងមុននេះបន្តិច​ ក៏មានការលេចធ្លាយនូវអត្តសញ្ញាណរបស់ជនសង្ស័យដែលបានធ្វើការសម្លាប់មិត្តរបស់ខ្លួន យ៉ាងព្រៃផ្សៃនោះគឺ​ ជាម្តាយបង្កើតរបស់តារាចម្រៀងអ្នកនាង ពេជ្រ សូលីកា ផងដែរ។ ដំណឹងដ៏ភ្ញាក់ផ្អើលមួយនេះ បានធ្វើឲ្យមហាជនជាច្រើនពិតជា រន្ធត់នៅក្នុងចិត្តយ៉ាងខ្លាំង ក្រោយម្តាយរបស់តារាទាំងមូល បែរជាមកធ្វើរឿងទាំងនេះទៅវិញ។

តាមរយៈការវែកមុខជនសង្ស័យ ឈ្មោះ ស៊ឹម ស្រីនាង រួចមក ពេលនេះក៏មានការធ្វើត្រាប់តាមនូវហេតុការណ៍ដែលបានធ្វើឡើង ចំពោះជនរងគ្រោះដែលជាអ្នកចងការប្រាក់ ត្រូវមិត្តសម្លាប់គ្មានប្រណី។ សម្រាប់ព័ត៌មានលម្អិត ខ្មែរឡូត នឹងធ្វើការបន្ថែមផ្សព្វផ្សាយជាបន្តទៀត។

គួរបញ្ជាក់ផងដែរថា ជនរងគ្រោះ ឈ្មោះថា សុខ លី វ័យ៤៨ឆ្នាំ មុខរបរចងការប្រាក់ ជាមនុស្សស្រលាញ់ភេទដូចគ្នា ស្រីស្រលាញ់ស្រី​ បានបាត់ចេញពីផ្ទះ ពេញមួយយប់ហើយនៅថ្ងៃទី១១ ខែមករា ជនរងគ្រោះ បានបាត់ដំណឹងសូន្យឈឹង ដោយមិនលើកទូរស័ព្ទខលហៅចូលទៀតផង ធ្វើឲ្យអ្នកផ្ទះព្រួយបារម្ភយ៉ាងខ្លាំង។

បន្ថែមពីនេះ ស្រាប់តែទល់មកដល់ថ្ងៃទី១២ខែមករា វេលាម៉ោងមួយ១រសៀល ក៏ស្រាប់តែទទួលដំណឹងមកថា ជនរងគ្រោះបានស្លាប់ក្នុងផ្ទះកើតហេតុខាងលើ ដោយមិនដឹងមូលហេតុ ទើបពួកគាត់ប្រញាប់ប្រញា់សំដៅទៅកន្លែងកើតហេតុភ្លាមៗ។

លុះពេលទៅដល់ ក៏មាននារីម្នាក់ ដែលជាសង្សាររបស់ជនរងគ្រោះ បើកទ្វារឲ្យចូលធម្មតា ហើយប្រាប់ថា ជនរងគ្រោះបានស្លាប់ក្រោយពេលហូបបាយរួច។ ដោយសារតែកើតមានចិត្តសង្ស័យ គ្រួសារជនរងគ្រោះបានចូលទៅមើលសាកសពក៏ឃើញមានស្នាមនៅកនិងចងដៃចងជើង ព្រមទាំងបាត់ចិញ្ចៀនពេជ្រ២វង់ តម្លៃជាង២ម៉ឺនដុល្លារ និងខ្សែក ។

ក្រោយកើតហេតុភ្លាម គ្រួសារជនរងគ្រោះបានស្នើរសុំ ឲ្យសមត្ថកិច្ចចុះមកកន្លែងកើតហេតុផ្ទាល់ ថែមទាំងបានឃាត់ខ្លួនជនសង្ស័យ ដែលជានារីសង្សារ និងបន្តសាកសួររកជនសង្ស័យ ដែលជាប់ពាក់ព័ន្ធនឹងករណីឃាតកម្មមួយនេះ រីឯសពត្រូវបានបញ្ជូនទៅ តម្កល់ទៅធ្វើបុណ្យតាមប្រពៃណីនៅវត្ត៕

សូមទស្សនាវីឌីអូ ធ្វើត្រាប់ខាងក្រោមនេះ៖

Related Post

Be the first to comment

Leave a Reply

Your email address will not be published.


*