BREAKING NEWS

សូមសរសើរ! ពិតជាក្លាហានមែន តារាចម្រៀងរ៉េបខ្មែរ Dymey-Cambodia និពន្ធបទចម្រៀងថ្មីមួយទៀតហើយ រិះគន់ពីសង្គមសព្វថ្ងៃ និងផ្តាំឲ្យយុវជនហ៊ាននិយាយការពិត…(មានវីដេអូ)

Spread the love

តារាចម្រៀងរ៉េបខ្មែរ Dymey-Cambodia បានវិលត្រលប់សារជាថ្មី ជាមួយទឹកដៃនិពន្ធបទចម្រៀងថ្មីដែលច្រៀងរៀបរាប់ និងរិះគន់ពីសង្គមសព្វថ្ងៃ។

លោកបានប្រាប់ឲ្យដឹង ទាក់ទងនឹងបទចម្រៀងមួយនេះថា៖ បទ ” បណ្ដាំកវី ” គឺបទថ្មីរបស់ខ្ញុំដែលបានសរសេរឡើងដោយផ្អែកលើសៀវភៅបណ្ដាំកវីដែលជាស្នាដៃនិពន្ធរបស់ម្ចាស់កវីស្ទឹងសង្កែលោកគង្គប៊ុនឈឿន សំរាប់បទនេះដែរសូមផ្ញើជូនជនរួមជាតិទាំងអស់ស្ដាប់កម្សាន្តនិងជាការបណ្ដុះនូវគោលគំនិតសម្រាប់ក្មេងៗយុវជនជំនាន់ក្រោយ ហើយបទនេះផងដែរខ្ញុំសូមឧទ្ទិសជូនវីរជនស្នេហាជាតិដែលបានពលីជីវិតដើម្បីជាតិ ជាពិសេសឧទ្ទិសជូនដល់ម្ចាស់កវីស្ទឹងសង្កែលោកគង់ប៊ុនឈឿន សូមឲ្យវិញ្ញាណក្ខន្ធអ្នកស្នេហាជាតិបានសោយសុខនៅឋានសុគតិភព។ បទចម្រៀងនេះខ្ញុំនឹងធ្វើការបង្ហោះនៅថ្ងៃស្អែកវេលាម៉ោង ៩:០០នាទីពេលព្រឹកនៅក្នុងស្រុកខ្មែរ។

គួររំលឹកផងដែរថា តារាចម្រៀងរ៉េបខ្មែរមួយនេះ ធ្លាប់បាននិពន្ធបទចម្រៀងច្រើនទាក់ទងនឹងសង្គមបច្ចុប្បន្ន ដែលកន្លងមកក៏ធ្លាប់មានមន្ត្រីរដ្ឋាភិបាលមិនពេញចិត្តនឹងចម្រៀងលោកមួយនេះ ដោយនិយាយថា ជាការប្រមាថពូជសាសន៍ខ្លួនឯង និងព្រមានឲ្យលុបបទចម្រៀងមួយនោះផងដែរ៕

Related Post

Be the first to comment

Leave a Reply

Your email address will not be published.


*