BREAKING NEWS

ខ្មែរក្រោមខិតខំថែវប្បធម៌ប្រពៃណីពីបុរាណល្អឥតខ្ចោះ ខណៈខ្មែរកណ្តាលមិនសូវខ្វាយខ្វល់!! វត្តធំមួយនៅកម្ពុជាក្រោម ឆ្លាក់អក្សរខ្មែរ ច្នៃជាមួយគំនូរ រាមកេរ្ត៍ យ៉ាងប្រណិតឥតខ្ចោះ

Spread the love

វត្តឃោសិតារាម ស្ថិតនៅក្នុងខេត្តពល្លាវ ត្រូវបានប្រជាជនខ្មែរចាត់ទុកថា ជាវត្តមានព្រះវិហារ និងសាលារៀនខ្មែរ ដែលធំជាងគេនៅកម្ពុជាក្រោម។

ព្រះ​វិ​ហារ​មាន​ផ្ទៃ​ដី​ចំ​នួន ​៤២៧,៥​ម៉ែត្រ​ការ៉េ​ កម្ពស់​៣៦,៣​ម៉ែត្រ រំ​លេច​ក្បូរ​ក្បាច់​រចនា​ផ្កា​ភ្ញី​ដ៏​ល្អ​វិ​ចិត្រ​។ ដើម្បី​គូរ​បាន​សម្រេច​នូវ​រូប​គំ​នូរ​អស់​ទាំង​នេះ សិប្ប​ករ​យ័ញ​សា​រិន្ទ​ត្រូវ​ចំ​ណាយ​ពេល​៤​ឆ្នាំ។​ នៅ​នឹង​ស​សរ​នី​មួយ​ៗ ​និង​លើ​ជញ្ជាំង​ព្រះ​វិ​ហារ​មាន​រូ​ប​គំ​នូរ​ឆ្លាស់​ព៌​ណ៍ រំ​លេច​ក្បូរ​ក្បាច់​រចនា ដ៏​វិ​ចិត្រ​ពិ​សេស​ គឺ​កម្រង​គំ​នូរ​ស្តី​ពី​ពុទ្ធ​ប្រ​វត្តិ​ចាប់​ពី​ព្រះ​អង្គ​ទ្រង់​ប្រ​សូតិ​រហូត​ដល់​ទ្រង់​ចូល​ព្រះ​បរិ​និព្វាន​។

អ្វីដែលគួរឱ្យចាប់អារម្មណ៍នោះ វិហារទាំងមូលមានការរៀបចំរចនាយ៉ាងប្រណិតបំផុត។ នៅតាមជញ្ជាំងវិហារនៃវត្តឯណោះវិញ ក៏មានឆ្លាក់ទៅដោយ ចម្លាក់បុរាណជាមួយក្បូក្បាច់ល្វត់ល្វន់តាមតួអង្គនីមួយៗ មានទាំងទេវតា ហនុមាន និង យក្សជាដើម ។

លើសពីនេះទៅទៀត អក្សរព្យញ្ជនៈខ្មែរបច្ចុប្បន្ន ក៏ត្រូវបានច្នៃរួមបញ្ចូលនៅក្នុងចម្លាក់ទាំងនោះ យ៉ាងគួរឱ្យចាប់អារម្មណ៍ជាទីបំផុត ក៏ដូចជាគួរឱ្យកោតសរសើរនូវឧត្តមគតិស្នេហាវប្បធម៌របស់ប្រជាពលរដ្ឋដែលរស់នៅទីនោះផងដែរ។ មិនតែប៉ុណ្ណោះ ប្រជាជននៅតំបន់នោះ នៅតែរក្សាប្រពៃណីទំនៀមទម្លាប់បែបខ្មែរ ដូចជាការគោរព សាសនាព្រះពុទ្ធ សម្លៀកបំពាក់ខ្មែរ និងអាចនិយាយខ្មែរ បានយ៉ាងល្អទៀតផង៕ konpov.net

Related Post

Be the first to comment

Leave a Reply

Your email address will not be published.


*