BREAKING NEWS

ទីបំផុត យុវតីក្លាហាន ដែលគ្រាន់តែគេមើលមុខសោះ ក៏ទៅវា​យគេ នៅស្រុកមេសាង ខេត្តព្រៃវែង​ កក្រើកពេញហ្វេសបុកនោះ ពេលនេះត្រូវបានសមត្ថកិច្ចផ្តល់រង្វាន់ខ្នោះដៃមួយហើយ…

Spread the love

នៅ​ព្រឹក​ថ្ងៃត្រង់​ត្រូវ​នឹងថ្ងៃទី​១៣​ ខែ​មករា​ ឆ្នាំ​២០២០​ នេះ​ មាន​ការ​ភ្ញាក់ផ្អើល​ និង​ចាប់​អារម្មណ៍​ជាខ្លាំង​ពី​មហាជន​អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ជាច្រើន​ ដែល​ត្រឹម​តែ​រយៈ​ជាង៣ម៉ោង​ប៉ុណ្ណោះ​ មាន​អ្នក​ចូល​ទស្សនា​ និង​ស៊ែរបន្តដល់ទៅជាង​១មុឺន​នាក់​ ទាក់​ទង​នឹង​ឃ្លីប​វីដេអូ​មួយ​ ដែលបាន​បង្ហោះ​ចេញពី​គណនី​ហ្វេសប៊ុក​ផេក​ឈ្មោះ​ Sokunthea III Shop អំពី​សកម្មភាព​ដែល​នារី​ម្នាក់

បាន​វា​ យតប់​ទៅលេី​ក្មេង​ស្រី​ប៉ុន្មាន​នាក់ដែលបាន​ធ្វេីដំណេីរ​ទៅកាន់​ស្រុក​កំណើត​របស់​ខ្លួន​ ដោយគ្រាន់​តែ​ក្រឡេក​មេីល​មុខ​ប៉ុណ្ណោះ​ ដែលនេះជា​សកម្មភាព​មួយមិនសមរម្យទាល់តែសោះក្នុងនាម​ជាកូនខ្មែរ​ដូចគ្នានោះ។ ក្នុង​នោះ​ដែរ​ ម្ចាស់​គណនី​ខាង​លើ​នេះ​ក៏បានមានការ​បញ្ជាក់​រៀបរាប់​ឲ្យ​ដឹង​យ៉ាង​ដូច្នេះ​ថា៖

«ឱមេសាងខ្ញុំអេីយ ហីក៏ស្រីៗកាចម៉េស គ្រាន់តែគេមេីលមុខសោះ ចាំបាច់វា​ យគេ គេមកលេងស្រុករបស់ខ្លួនគេចង់សប្បាយ តែគេមកឯងធ្វេីចរិកចុ​ យម្រា​ យ ហេីយអួតគេថាអ្នកណាមិនស្គាស់វា OK​ គាត់ខ្លាំង បេីកាចៗចឹងខ្ញុំមិចហ៊ានទៅលេងស្រុកទៅ អ្នកមេសាង ជួយស៊ែរឲ្យគាត់បានឃេីញផងព្រោះគាត់ខ្លាំង ជួយស៊ែរផង»

យ៉ាង​ណា​មិញ​ ក្រោយ​ពី​ឃ្លីប​វីដេអូ​វា​ យតប់​គ្នា​នេះបាន​មាន​ការ​ផ្ទុះ​កក្រើក​ពេញ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​រួចមក​ ស្រាប់តែ​នៅមុននេះ​បន្តិច​ យោង​តាម​រយៈ​គណនី​ហ្វេសប៊ុក​ផេក​របស់​លោក​ K01 បានបញ្ជាក់​ឲ្យដឹង​ថា​៖«នារីក្លាហាន ដែលវា​ យគេ នៅ ស្រុកមេសាង ខេត្តព្រៃវែងកក្រើកពេញហ្វេសបុក ត្រូវបានសម្ថកិច្ចឃាត់ខ្លួនហើយ នាថ្ងៃទី១៣ ខែមករា ឆ្នាំ​២០២០។​ (វាយខ្នោះគ្នាធ្វើអីបងប៉ូលីស​អើយ គ្រាន់តែហៅទៅអបរំទៅបានហើយ)»៕ khosja

Related Post

Be the first to comment

Leave a Reply

Your email address will not be published.


*