BREAKING NEWS

ក្រោយផ្ទុះរឿងម្ដាយ ពេជ្រ សូលីកា ស្រាប់តែ សុភ័ក្រ្ដ កុសុម៉ា ដាក់១ឃ្លាទៅថា…

Spread the love

នៅ​ព្រឹក​ថ្ងៃ​ទី​១៣ ខែ​មករា ឆ្នាំ​២០២០ នេះ​រឿង​រ៉ាវ​ម្ដាយ​បង្កើត​តារាចម្រៀង ពេជ្រ សូលីកា សម្លាប់​នាទីភេទ​​ទី៣​ម្នាក់​​ធ្វើ​ឲ្យ​កក្រើក​ពេញ​ប្រទេស​តែម្ដង ដោយ​មិន​នឹក​ស្មាន​ថា​ម្ដាយ​របស់​តារាចម្រៀង​ល្បី​ខាង​លើ​ហ៊ាន​លើក​ដៃ​សម្លាប់​មនុស្ស​ដូច្នេះ​សោះ។

ឃើញ​ដូចនេះ​តារាចម្រៀង និង​ពិធីការិនី​​កញ្ញា សុភ័ក្រ្ដ កុសុម៉ា ក៏​បាន​បង្ហាញ​អារម្មណ៍​ខ្លោច​ចិត្ត​អាណិត​​ ពេជ្រ សូលីកា ថា៖” រឿង​ម្ដាយ​ជា​រឿង​របស់​ម្ដាយ ហេតុ​អ្វី​ចាំ​បាច់​ដាក់​រូប​គាត់​ដែរ ព្រោះ​វា​អាច​ប៉ះពា់​ខ្លាំង​ចំពោះ​គាត់។ ម្ដាយ​ភាគ​ច្រើន​តែង​តែ​នាំ​លាភ​ជ័យ​ដល់​កូន ចុះ​ហេតុ​អ្វី​អ្នក​មីង​ធ្វើ​បែបនេះ”។

ជនសង្ស័យមានឈ្មោះ ស៊ិន ស្រីនាង ភេទស្រី អាយុ៤៥ឆ្នាំ ជនជាតិខ្មែរមុខរបរនៅផ្ទះ នៅផ្ទះលេខ L42A ផ្លូវលេខV16A (បុរីវីឡាថោន) ភូមិទួលរកា សង្កាត់ ចាក់អង្រែក្រោម ខណ្ឌមានជ័យ ដែលជាម្តាយរបស់តារាចម្រៀង ពេជ្រ សូលីកា។ ចំពោះសម្ភារៈដែលជនរងគ្រោះបាត់បង់រួមានចិញ្ចៀនពេជ្រចំនួន០២វង់ ដែល១វង់មានដាំពេជ្រធំល្មមចំនួន៣គ្រាប់ និង១វង់ទៀតមានដាំពេជ្រតូចៗចំនួន០៣ជួរ។

លោក ម៉េង វិមានតារា ជាអធិការនៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ បានបញ្ជាក់ពីដំណើររឿងនៃឃាតកម្មនេះថា កាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០២០ វេលាម៉ោង១០៖០០នាទីយប់ ជនរងគ្រោះឈ្មោះ ងិន សុខលី បានជិះម៉ូតូ០១គ្រឿងម៉ាកសេ១២៥ ពណ៌ខ្មៅ ម្នាក់ឯងមកលេងផ្ទះរបស់ជនសង្ស័យ ឈ្មោះ ស៊ិន ស្រីនាង (ពួកគេទាំង២នាក់ មានទំនាក់ទំនងស្រឡាញ់ស្រីដូចគ្នា )នៅចំណុចផ្ទះលេខ L42A ផ្លូវលេខV16A (បុរីវីឡាថោន) ភូមិទួលរកា សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ (ចំណុចកើតហេតុ) ពេលនោះជនសង្ស័យបានឃើញជនរងគ្រោះ ពុំមានពាក់ចិញ្ចៀនពេជ្រទាំង០២វង់ដូចធម្មតា បានខឹងប្រច័ណ្ឌ (ដោយដឹងថា ជនរងគ្រោះមានទំនាក់ទំនងជាមួយស្រីផ្សេងទៀត) ជនសង្ស័យក៏បានទារលុយ

ចំនួន១៥០០០ដុល្លារ ដែលឲ្យយកទៅរកស៊ីចងការ ពីជនរងគ្រោះមកវិញ តែជនរងគ្រោះមិនព្រមឲ្យក៏មានទំនាស់វាយប្រតាយប្រតប់គ្នា ខណៈនោះជនរងគ្រោះមានអាការៈទន់ដៃជើង ដូចមនុស្សស្រវឹងស្រាជោគជាំ ជនសង្ស័យបានយកខ្សែអាវធ្វើពីក្រណាត់ចំនួន០១ខ្សែ មកចងដៃជនរងគ្រោះទៅក្រោយ ហើយចាប់ក្បាលសង្កត់មុខផ្ទប់ជាមួយខ្នើយកើយរហូតថប់ដង្ហើមស្លាប់ ទើបជនសង្ស័យបានស្រាយខ្សែដៃជនរងគ្រោះ រួចរៀបចំដាក់សពឲ្យដេកដូចមនុស្សធម្មតា។

លោកអធិការបានបន្តថា លុះដល់ថ្ងៃទី១២ ខែមករា ឆ្នាំ២០២០ វេលាម៉ោង១៖៤០នាទីរសៀល ទើបជនសង្ស័យបានឲ្យក្រុមគ្រួសារ មករាយការណ៍ប្រាប់នគរបាលប៉ុស្តិ៍ចាក់អង្រែក្រោម ពីរឿងជនរងគ្រោះបានស្លាប់ក្នុងផ្ទះរបស់ខ្លួន។ បន្ទាប់មកកម្លាំងការិយាល័យនគរបាលបច្ចេកទេសវិទ្យាសាស្រ្ត នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងលោកឧកញ៉ាវេជ្ជបណ្ឌិត នង សុវណ្ណរ័ត្ន គ្រូពេទ្យកោសល្យវិច័យរាជធានីភ្នំពេញ បានចុះមកពិនិត្យធ្វើកោសល្យវិច័យ លើសាកសពជនរងគ្រោះឈ្មោះ ងិន សុខលី ឃើញមានស្នាមចងដៃទាំងសងខាង បណ្តាលឲ្យដាច់រលាត់ស្បែក និងមានស្នាមដាច់រលាត់ស្បែកក្រោមភ្នែកទាំងសងខាង ហើយសពស្លាប់ដោយសារខ្ទប់ផ្លូវដង្ហើម (ពាក់ព័ន្ធករណីឃាតកម្ម) ក្នុងពេលនោះសមត្ថកិច្ចមានការសង្ស័យទៅលើឈ្មោះ ស៊ិន ស្រីនាង (ជាម្ចាស់ផ្ទះដែលជនរងគ្រោះបានដេកស្លាប់) ក៏បាននាំខ្លួនយកទៅសាកសួរ នៅស្នាក់ការនគរបាលប៉ុស្តិ៍ចាក់អង្រែក្រោម តែជនសង្ស័យឈ្មោះ ស៊ិន ស្រីនាង បានព្យាយាមឆ្លើយភូតកុហក់ អស់រយៈពេលយ៉ាងយូរទើបជនសង្ស័យ ព្រមឆ្លើយសារភាពថា រូបគាត់ពិតជាបានសម្លាប់ជនរងគ្រោះឈ្មោះ ងិន សុខលី ពិតប្រាកដមែន។

លោក ម៉េង វិមានតារា បានបញ្ជាក់ទៀតថា ជាមួយគ្នានោះឈ្មោះ សុខ នី ដែលត្រូវជាបងស្រីបង្កើតជនរងគ្រោះ បានមកពិនិត្យមើលសាកសពជនរងគ្រោះ ហើយក៏បានដាក់ពាក្យបណ្តឹង ឲ្យសមត្ថកិច្ចចាត់ការតាមផ្លូវច្បាប់តែម្តង។ បច្ចុប្បន្នជនសង្ស័យឈ្មោះ ស៊ិន ស្រីនាង ឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿងចាត់តាមនីតិវិធី៕

Related Post

Be the first to comment

Leave a Reply

Your email address will not be published.


*