BREAKING NEWS

ជួយស៊ែរនិង ចេញមតិទាំងអស់គ្នាកូនខ្មែរ! គាំទ្រទេ ឆ្នាំ២០២០នេះ លោក ព្រាប កុល នឹងស្នើឲ្យលោកវ៉ា គឹម ហុង នឹងសុខ ទូច បំភ្លឺរឿងព្រំដែនកម្ពុជាវៀតណាមឡើងវិញ

Spread the love

កាលពីពេលថ្មីនេះ លោក ព្រាប កុល ដែលជា​នាយក​ប្រត្តិបត្តិ​នៃ​អង្គការតម្លាភាពកម្ពុជា បានធ្វើការប្រកាសនៅលើហ្វេសប៊ុកលោកថា លោកនឹងស្នើទៅមន្ត្រីកិច្ចការព្រំដែន លោកវ៉ា គឺមហុង និងលោកសុខ ទូច ប្រធាន​រាជបណ្ឌិត្យសភាកម្ពុជា ដើម្បីធ្វើការបំភ្លឺករណីព្រំដែនកម្ពុជាវៀតណាមសារជាថ្មី។

លោកព្រាប កុល បានសរសេរបញ្ជាក់ដូច្នេះថា៖ ក្នុងឆ្នាំ ២០២០ យើងខ្ញុំជាប្រជាពលរដ្ឋខ្មែរ សូមស្នើធ្វើកិច្ចការខ្លះ ដើម្បីស្វែងយល់ការពិត និងជម្រះមន្ទិលសង្ស័យ អំពីបញ្ហានៃការបោះបង្គោលព្រំដែន កម្ពុជា-វៀតណាម។
ដូច្នេះ សូមឯកឧត្តម វ៉ា គិម ហុង និង ឯកឧត្តម សុខ ទូច ផ្តល់កិច្ចសហប្រតិបត្តិការ ទៅលើសំណើធ្វើ កិច្ចការដូចខាងក្រោមនេះ ៖
១. យើងខ្ញុំស្នើសុំឯកឧត្តមបង្ហាញផែនទី ដែលប្រើប្រាស់សម្រាប់ការកំណត់ទីតាំងបោះបង្គោលព្រំដែន និងវិធីសាស្ត្រ/របៀបគណនា កំណត់បង្គោលព្រំដែន តាមលក្ខណ:វិទ្យាសាស្ត្រ។
២. សូមឯកឧត្តមបង្ហាញទីតាំងបង្គោលព្រំដែនទាំងអស់ ដោយមានអាស័យដ្ឋានជាក់លាក់ផង។
៣. សូមសហការរៀបចំវេទកាសាធារណ: ដោយមានការចូលរួមពីសំណាក់ភាគីពាក់ព័ន្ធ និងពលរដ្ឋ ដែលចាប់អារម្មណ៍ពីបញ្ហាព្រំដែន ជាពិសេសពលរដ្ឋ ដែលរស់នៅក្នុងភូមិ ឃុំជុំវិញទីតាំងបង្គោលព្រំដែន និងអ្នកសារព័ត៌មានជាតិ/អន្តរជាតិ
យើងខ្ញុំសង្ឃឹមថា ឯកឧត្តមទាំងពីរ ទទួលយក សំណើរទាំង ៣ ខាងលើនេះ។
យើងខ្ញុំទន្ទឹងរង់ចាំចម្លើយវិជ្ជមានពីឯកឧត្តមទាំងពីរ។ ចំពោះការបរិច្ឆេទនៃការអនុវត្តន៍វិធានការទាំង ៣ ខាងលើនេះ គឺកាន់តែឆាប់ កាន់តែល្អ នៅក្នុងឆ្នាំ 2020 នេះ។
ពីខ្ញុំ ព្រាប កុល (ក្នុងនាម ពលរដ្ឋខ្មែរ)
***
បើបងប្អូនគាំទ្រសំណើនេះ សូមជួយ Share ឱ្យបានច្រើន
បើអត្ថាធិប្បាយ (ខំមុិន) សូមធ្វើដោយគោរពគោលការណ៍សីលធម៌។

សំណើរនេះធ្វើឡើងបន្ទាប់ពីមន្ត្រីសង្គមសុីវិល ប្រជាពលរដ្ឋ និងអ្នកវិភាគនយោបាយឯករាជ្យ នាំគ្នារិះគន់ សន្ធិសញ្ញាបំពេញបន្ថែមព្រំដែនកម្ពុជាវៀតណាម ដោយយល់ថាសន្ធិសញ្ញានេះជាការចំនេញដល់ភាគីវៀតណាម និងធ្វើឲ្យខូចប្រយោជន៍កម្ពុជា។

មិនតែប៉ុណ្ណោះទាំងអ្នក​នយោបាយ​នៃ​គណ​បក្ស​ប្រឆាំង​និង​ក្រុម​សកម្មជន​សង្គម​បាន​នាំ​គ្នា​ប្តូរ​Profile ​ហ្វេស​ប៊ុក​របស់​ខ្លួន​ជា​បន្ត​បន្ទាប់​ ដោយ​ដាក់​តាំង​រូប​កាន់​មរណៈ​ទុក្ខ បន្ទាប់​ពី​ច្បាប់​ស្តីពី​ការ​អនុម័ត​យល់​ព្រម​លើ​សន្ធិ​សញ្ញា​បំពេញ​បន្ថែម​លើ​សន្ធិ​សញ្ញា​កំណត់​ព្រំ​ដែន​ឆ្នាំ​១៩៨៥ ​និង​សន្ធិ​សញ្ញា​បំពេញ​បន្ថែម​ឆ្នាំ​២០០៥ ​រវាង​កម្ពុជា និង​វៀតណាម ត្រូវ​បាន​ព្រះ​មហាក្សត្រ​ឡាយ​ព្រះហស្ត​លេខា​​ប្រកាស​ជាការ​ប្រញាប់​កាល​ពី​ថ្ងៃទី​៥ខែ​ធ្នូ​ឆ្នាំ២០១៩​នេះ៕

Related Post

Be the first to comment

Leave a Reply

Your email address will not be published.


*