រឿងរ៉ាវម្តាយរបស់តារាចម្រៀងស្រី ពេជ្រ សូលីកា ដែលបានសម្លាប់ស្រ្តីវ័យ ៥០ ឆ្នាំមួយរូបនៅសង្កាត់ចាក់អង្រែក្រោមបាននឹងកំពុងផ្ទុះខ្លាំងនៅព្រឹកថ្ងៃទី ១៣ មករា ឆ្នាំ ២០២០ នេះ។
ប្រិយមិត្តប្រាកដជាបានជ្រាបហើយថាកន្លងទៅរវាងពេជ្រ សូលីកា និងហ្វីយ៉ាតាធ្លាប់មានរឿងចម្រូងចម្រាសជាមួយគ្នាម្តងរួចមកហើយ ដោយឡែកនៅព្រឹកនេះរឿងរ៉ាវម្តាយពេជ្រ សូលីកា ដែលជាឃាតករក៏ត្រូវបានអ្នកប្រើប្រាស់បណ្តាញសង្គមជាច្រើន យកមកផ្សារភ្ជាប់ទៅនឹងរឿងចាស់ ហើយខ្លះបារម្ភថាទំនងជានឹងត្រូវផ្ទុះរឿងប៉ះទង្គិចពាក្យសម្តីណាមួយសារជាថ្មី។
ក្រឡេកទៅមើលគណនី Fi Yata ដែលបង្ហោះកាលពីជិត ១ ម៉ោងមុននេះនៅលើបណ្តាញសង្គម Facebook ក៏បានសរសេរ Status បង្កប់ន័យចាក់ដោតមួយដែលពិបាកនឹងបកស្រាយយ៉ាងដូច្នោះថា៖ “Post អីក៏មិនបានដែរលោកអើយទាញចូលរហូត។ កូនកូនឈប់អូសម៉ាក់ទៅដាច់ក្លៀកឥឡូវហើយ ។ អាគេថាមិនចង់ទៅទេហ្នឹងហើយ នៅតែអូសៗ ទាញៗ 😭🤔”។
ត្បិតការបង្ហោះរបស់ Fi Yata ខាងលើមិនមែនជាការសំដៅចំៗទៅលើអត្ថន័យសម្រាប់បុគ្គលណាមួយ ប៉ុន្តែតាមរយៈអ្នកប្រើប្រាស់បណ្តាញសង្គមភាគច្រើនបានដឹងរួចទៅហើយ ថាទំនងដូចជាអ្វីដែលគ្រប់គ្នាបាននឹងកំពុងគិតអ៊ីចឹង៕ knongsrok
Be the first to comment