យុវតី ជើង ដែលត្រូវបានគេចែកចាយវីដេអូក្នុងបណ្ដាញសង្គម Facebook ដោយប្រើប្រាស់ពាក្យសម្ដី និងកាយវិការមិនសមរម្យគំរាមវាយគូជម្លោះ ដោយគ្រាន់តែជិះម៉ូតូមកលេងស្រុករបស់ខ្លួននោះ ត្រូវកម្លាំងសមត្ថកិច្ចតាមចាប់ខ្លួនយកមកសួរនាំ កាលពីថ្ងៃថ្ងៃទី១៣ ខែមករា ឆ្នាំ២០២០នេះ។
តាមរយៈវីដេអូចែកចាយក្នុងបណ្ដាញសង្គមនោះ យុវតីខាងលើមានបក្ខពួកជាច្រើននាក់ បានស្ទាក់ម៉ូតូរបស់យុវតីចំនួន ៤នាក់ផ្សេងទៀត ដែលអះអាងថា ជាអ្នកមកពីស្រុកផ្សេង មិនមែននៅស្រុកមេសាងនោះទេ។ ហើយមូលហេតុដែលក្រុមយុវតីខាងលើ ស្ទាក់សួរនាំ និងគំរាមរកវាយគេនោះ ដោយសារតែភាគីម្ខាងទៀត បានមើលមុខឌឺដងដាក់ខ្លួន។ យុវតីដែលអ្នកប្រើប្រាស់បណ្ដាញសង្គមឲ្យរហ័សនាមថា «បងធំមេសាង» នោះ មានឈ្មោះ ចាន់រី ជាសិស្សថ្នាក់ទី១១ នៅវិទ្យាល័យមេសាង ហើយថ្ងៃកើតហេតុនោះ តាំងពីថ្ងៃទី១១ ខែមករា ឆ្នាំ២០២០កន្លងទៅថ្មីៗនេះ បន្ទាប់ពីយុវតីទាំងអស់នោះ មកពីមើលគេប្រកួតបាល់នៅវិទ្យាល័យមេសាង។
អធិការនគរបាលស្រុកមេសាង បានបញ្ជាក់ថា បន្ទាប់ពីឃាត់ខ្លួនមកសួរនាំ កម្លាំងសមត្ថកិច្ចជំនាញបានធ្វើការអប់រំយុវតីខាងលើ ហើយមានការធានាពីអាណាព្យាបាល និងធ្វើកិច្ចសន្យាឲ្យបញ្ឈប់សកម្មភាពបែបនេះ ទើបអនុញ្ញាតឲ្យត្រឡប់ទៅផ្ទះវិញ មិនបានកសាងសំណុំរឿងបញ្ជូនទៅតុលាការអ្វីនោះទេ ដោយដំបូងឡើយសំរេចថា នឹងរៀបចំឲ្យមានវេទិកាសាធារណៈ ដោយមានការចូលរួមពីសំណាងលោក អភិបាលស្រុកមេសាង លោកគ្រូអ្នកគ្រូ អាណាព្យាបាលសិស្សបង្ក និងសិស្សរងគ្រោះ រួមទាំងប្រជាពលរដ្ឋ ក្នុងបំណងឲ្យ យុវត្តី ធី ចាន់រូ ដែលមានងារថ្មី យុវត្តីឆ្នើមឬយុវត្តីបងធំនៅតំបន់ស្រុកមេសាង និយាយជាសាធារណៈ ទទួលកំហុស ដែលខ្លួនបានប្រព្រឹត្ត និងធ្វើការកែខ្លួន។
ប៉ុន្តែយ៉ាងមិញ នៅព្រឹកថ្ងៃទី១៤ មុនបន្តិច គណៈអភិបាលស្រុកមេសាងក៏បានប្រាប់ ថាមិនមានការរៀបចំឲ្យមានវេទិកាសាធារណៈ ក្នុងចេតនាឲ្យយុវតីល្បីវាយយុវត្តីដូចគ្នានោះ សុំទោសជាសាធារណៈទេ ។ ក្នុងន័យរក្សាកិត្តិយសឲ្យមនុស្សគ្រប់រូប ដែលថាយើងអាជ្ញាធរឬថ្នាក់ដឹកនាំពលរដ្ឋមិនចង់ឃើញពលរដ្ឋណាម្នាក់ មានកំហុស ហើយក៏មិនចង់ឲ្យពលរដ្ឋទៅប្រព្រឹត្តហឹង្សាលើនរណាម្នាក់។ គណៈអភិបាលក៏បានថ្លែងថា «ពេលនេះយុវត្តី ធី ចាន់រី នាងដូចមនុស្សស្លាប់ពាក់កណ្តាលខ្លួនទៅហើយ ព្រោះនាងក៏មានអារម្មណ៍ខ្មាសគេខ្លាំងគេណាស់ទៅហើយ ហើយបើឲ្យនាងសុំទោសជាសាធារណៈទៀតនោះ នាងនឹងបោះបង់ការសិក្សា ។ តែចំពោះរឿងហឹង្សាលើយុវត្តីដូចគ្នា បានឯកភាពគ្នាដោះស្រាយចេះហើយ ដោយមិនមានភាគីណាមានគំនំលើភាគីណាម្នាក់ទេ» ប៉ុន្តែអាណាព្យាបាលរបស់យុវតីខាងលើ ប្រតិកម្មនិងសមត្ថកិច្ចជាប់វាយខ្នោះកូនស្រីរបស់ខ្លួនក្នុងកំហុសប៉ុណ្ណឹង ត្រៀមប្តឹងបកសមត្ថកិច្ចវិញ ទើបអយ្យការបញ្ជាអោយឃាត់ខ្លួន ត្រូវបញ្ជូនទៅតុលាការតាមនីតិវិធី ដោយចោទប្រកាន់ពីបទ បង្ករបួសស្នាមដោយចេតនាលើអ្នកដទៃ។
Be the first to comment