BREAKING NEWS

លោកផែង វណ្ណៈ ថា យុវតីក្លាហាននោះពិតជាធ្វើឲ្យលោកខ្មាសគេខ្លាំងណាស់ ក្នុងនាមលោកជាអ្នកស្រុកមេសាងមួយដែរ…

Spread the love

យុវតី ជើង ដែលត្រូវបានគេចែកចាយវីដេអូក្នុងបណ្ដាញសង្គម Facebook ដោយប្រើប្រាស់ពាក្យសម្ដី និងកាយវិការមិនសមរម្យគំរាមវាយគូជម្លោះ ដោយគ្រាន់តែជិះម៉ូតូមកលេងស្រុករបស់ខ្លួននោះ ត្រូវកម្លាំងសមត្ថកិច្ចតាមចាប់ខ្លួនយកមកសួរនាំ កាលពីថ្ងៃថ្ងៃទី១៣ ខែមករា ឆ្នាំ២០២០នេះ។

តាមរយៈវីដេអូចែកចាយក្នុងបណ្ដាញសង្គមនោះ យុវតីខាងលើមានបក្ខពួកជាច្រើននាក់ បានស្ទាក់ម៉ូតូរបស់យុវតីចំនួន ៤នាក់ផ្សេងទៀត ដែលអះអាងថា ជាអ្នកមកពីស្រុកផ្សេង មិនមែននៅស្រុកមេសាងនោះទេ។ ហើយមូលហេតុដែលក្រុមយុវតីខាងលើ ស្ទាក់សួរនាំ និងគំរាមរកវាយគេនោះ ដោយសារតែភាគីម្ខាងទៀត បានមើលមុខឌឺដងដាក់ខ្លួន។ យុវតីដែលអ្នកប្រើប្រាស់បណ្ដាញសង្គមឲ្យរហ័សនាមថា «បងធំមេសាង» នោះ មានឈ្មោះ ចាន់រី ជាសិស្សថ្នាក់ទី១១ នៅវិទ្យាល័យមេសាង ហើយថ្ងៃកើតហេតុនោះ តាំងពីថ្ងៃទី១១ ខែមករា ឆ្នាំ២០២០កន្លងទៅថ្មីៗនេះ បន្ទាប់ពីយុវតីទាំងអស់នោះ មកពីមើលគេប្រកួតបាល់នៅវិទ្យាល័យមេសាង។

បន្ទាប់ពីផ្ទុះហេតុការណ៍លោក ផែង វណ្ណៈ ក៏បានបង្ហាញអារម្មណ៍បែបនេះថា៖ ក្មួយ​ស្រី​ធ្វើ​បាបពូពេកហេីយ​ ថ្ងៃ​នេះ​ពូខ្មាស់គេណាស់​ពេលឃេីញក្មួយបង្ហាញចរិកជាក្មេងស្រីអ្នកលេងទាំងវ័យក្មេង​បែបនេះ ។ ពូជាអ្នកស្រុកមេសាងដែរ​ តែពូមិនដែលបង្ករការក្ដៅ​ក្រហាយ​ដល់អ្នកស្រុកមេសាងទេ​ ។ កែខ្លួន​ឡេីងក្មួយមិនទាន់ហួសពេលទេ​ ។

Related Post

Be the first to comment

Leave a Reply

Your email address will not be published.


*