BREAKING NEWS

ក្តៅៗ! សម្តេចតេជោប្រកាសថា ​ប្រទេសកម្ពុជាគ្មានការផ្ទេរអំណាចពីឪពុក ទៅកូនទេ

Spread the love

សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន លើកឡើងថា កម្ពុជា ប្រកាន់យករបបប្រជាធិបតេយ្យ ដែលតម្រូវការមានការបោះឆ្នោត ក្នុងការជ្រើសរើសមេដឹកនាំ។ សម្តេច ប្រកាសដូច្នេះថា៖«អ្វីដែលខ្ញុំគួរតែបញ្ជាក់បន្ថែមគឺថា ប្រទេសយើងជាប្រទេសប្រជាធិបតេយ្យ មិនមែនជាប្រទេសដែលផ្ទេរអំណាចពីឪពុក ទៅកូន តាមរបៀបមួយ ដូចជានៅប្រទេសខ្លះនោះទេ។ ត្រូវឆ្លងកាត់ការបោះឆ្នោត»។

ការថ្លែងរបស់សម្តេចនាយករដ្ឋមន្រ្តី គឺធ្វើឡើងក្នុងពិធីសំណេះសំណាលប្រចាំឆ្នាំលើកទី៤ ជាមួយអ្នកកាសែតប្រមាណ៥ពាន់នាក់ នៅល្ងាចថ្ងៃទី១៤ ខែមករា ឆ្នាំ២០២០ នៅមជ្ឈមណ្ឌលកោះពេជ្រ។ សម្តេច សង្កត់ធ្ងន់ថា៖«មួយវិញទៀត បើទោះបីជាឪពុកចាកចេញនៅពេលនេះ ក៏ប្រហែលជាមិនទាន់ដល់វេន ដែលកូនមកកាន់តំណែងជានាយករដ្ឋមន្រ្តី ក្នុងពេលមេដឹកនាំប្រទេស ជាសហការីរបស់ខ្ញុំ កំពុងតែស្ថិតនៅទីនោះដែរ ដោយសារ ហ៊ុន ម៉ាណែត ជាក្មេងម្នាក់ ដែលអ្នកអង្គុយនៅលើតុទាំងនេះ នៅពរនៅឡើយទេ [កាល ហ៊ុន ម៉ាណែតនៅក្មេង]។ ដូច្នេះ ប្រាកដណាស់ថា យើងត្រូវគិតគូរពីរបៀបដោះស្រាយបញ្ហាផ្ទៃក្នុងរបស់យើង…»។

ការប្រកាសរបស់សម្តេចនាយករដ្ឋមន្រ្តី នាពេលនេះ គឺដើម្បីបកស្រាយទៅក្នងមជ្ឈដ្ឋានមួយចំនួន ដែលនាំគ្នាលើកឡើងថា សម្តេច ត្រៀមរៀបចំផ្ទេរអំណាចទៅឲ្យលោក ហ៊ុន ម៉ាណែត ដែលជាកូនច្បង។ សម្តេច បញ្ជាក់ជាថ្មីថា ឹសម្តេច នឹងកាន់តំណែងជានាយករដ្ឋមន្រ្តី យ៉ាងហោចណាស់១០ឆ្នាំ​ទៀត ដូច្នេះ លោក ហ៊ុន ម៉ាណែត ត្រូវរង់ចាំរហូតដល់ឆ្នាំ២០២៨ ឬក៏ក្រោយឆ្នាំ២០២៩ឯណោះ ទើបអាចមានឱកាសចូលរួមប្រជែងយកតំណែងនាយករដ្ឋមន្រ្តីនេះ។

សម្តេច អះអាងដូច្នេះថា៖«…កុំចាំបាច់ និយាយម្តងហើយម្តងទៀតថា ហ៊ុន សែន ប្រឹងប្រែងផ្ទេរអំណាច ឲ្យកូន គ្មានរឿងនេះ កើតឡើងទេ ក្នុងរង្វង់មិនតិចជាង១០ឆ្នាំនោះទេ…។ បើទោះបីជា ហ៊ុន ម៉ាណែត មានលទ្ធិភាព ក៏ត្រូវបោះឆ្នោតដែរ…»។

នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២០នេះ គឺជាខួប៣៥ឆ្នាំនៃការឡើងកាន់តំណែងជានាយករដ្ឋមន្រ្តីរបស់សម្តេច ហ៊ុន សែន៕ thmeythmey

Related Post

Be the first to comment

Leave a Reply

Your email address will not be published.


*