Spread the love
លោកឧកញ៉ាម៉ុង ឬទ្ធី បានបង្ហោះមុននេះថ្លែងអំណរគុណទៅលោកឧកញ៉ាហ៊ុន តូ ដែលបានជូនមាន់ជើងធំ ៥ គូ និងខ្លាដំបងមួយគូសម្រាប់ថែរក្សាការពារទុកឲ្យប្រជាជនបានចូលទស្សនា។ លោកឧកញ៉ាម៉ុង ឬទ្ធី ក៏បានសរសេររៀបរាប់ថា៖ “ដូចបានសន្យាកាលពីថ្ងៃទី៤ខែមករាឆ្នាំ២០២០ក្មួយបានសន្យាថានឹងអោយមាន់ជេីងធំដ៏ចម្លែកចំនួនប្រាំគូរ និងខ្លាដំបងមួយគូពេលនេះពូបានទទួលមាន់ប្រាំគូរហេីយ ឯចំណែកខ្លាកំពុងតែធ្វើទ្រុងសម្រាប់ដាក់វាអោយបានល្អសិន ។ ពូសុំអរគុណក្មួយខ្លាំងណាស់ដែលកន្លងមកតែងតែបានអោយសត្វជាច្រើនប្រភេទ សម្រាប់យកមកអោយពូថែរក្សាការពារទុកអោយប្រជាជនយេីងបានមកចូលទស្សនា”។ ប្រភពហ្វេសបុកលោកឧកញ៉ាម៉ុង ឬទ្ធី
Be the first to comment