BREAKING NEWS

ក្តុកក្តួលណាស់! ពេជ្រ សូលីកា បានចេញសាររំលែកទុក្ខដល់គ្រួសារសព…

Spread the love

នៅមុន​នេះ​បន្តិច​ ​ពេជ្រ​ ​សូលី​កា​ ​បាន​បង្ហោះ​សារ​រំលែកទុក្ខ​ដ៏​ក្រៀមក្រំ​បំផុត​ចំពោះ​គ្រួសារ​ជនរងគ្រោះ​ ​ក្នុងនាម​នាង​ជា​កូនស្រី​បង្កើត​របស់​ជន់​ល្មើស​ ​និង​ ​សុំទោស​រាល់​ទង្វើ​ទាំង​លាយ​របស់​ម្ដាយ​ដែល​បាន​ប្រព្រឹត្ត​ ​ព្រោះ​វា​ពិតជា​ឈឺចាប់​ខ្លាំង​ណាស់​នៅ​ការបាត់បង់​ ​មនុស្សជា​ទីស្រឡាញ់​នៅក្នុង​ផ្ទះ​ ​នាង​ពិតជា​មាន​អារម្មណ៍​សោកស្ដាយ​ជា​ខ្លាំង​ចំពោះ​ដំណឹង​មួយ​នេះ​ ​។​ ​

​ពេជ្រ​ ​សូលី​កា​ ​បន្ត​ថា​ ​«​ពាក្យសុំ​ទោស​ប៉ុន្មាន​ម៉ាត់​របស់ខ្ញុំ​ ​វា​មិន​ស្មើនឹង​ការឈឺចាប់​ដែល​បាន​បាត់បង់​មនុស្សជា​ទីស្រឡាញ់​របស់​គ្រួសារ​សព​ឡើយ​ ​ប៉ុន្ដែ​ម្ដាយ​របស់​នាងខ្ញុំ​គាត់​បាន​ទទួល​នូវ​ទង្វើ​ដែល​គាត់​បាន​ធ្វើ​ហើយ​ ​ខ្ញុំ​សុំ​អហោសិកម្ម​ពី​គ្រួសារ​សព​ជំនួស​ម្ដាយ​របស់ខ្ញុំ​ផង​»​ ​។ ​

​ដោយឡែក​ ​ចំពោះ​ការ​យឺតយ៉ាវ​នៃ​ការ​បញ្ចេញ​សារ​ចូលរួម​រំលែកទុក្ខ​ដល់​គ្រួសារ​សព​ ​ពេជ្រ​ ​សូលី​កា​ ​បាន​បកស្រាយ​ថា​ ​«​ចំពោះ​ការ​យឺតយ៉ាវ​ ​រំលែកទុក្ខ​មួយ​នេះ​ ​ខ្ញុំ​មិនដឹង​ថាត្រូវ​បកស្រាយ​បែប​ម៉េច​ ​ព្រោះថា​កង្វល់​របស់ខ្ញុំ​នៅពេល​នេះ​ក៏​មិនចាញ់​គ្រួសារ​សព​ប៉ុន្មាន​ដែរ​ ​ទាំងសងខាង​គឺ​សុទ្ធសឹងតែ​បាត់បង់​មនុស្ស​ដែល​ធ្លាប់​ក្បែរ​ខ្លួន​ដូចគ្នា​ ​ក្នុង​ពេល​ឥលូវ​នេះ​ ​ខ្ញុំ​និយាយ​អ្វី​ក៏​ខុស​ ​មិន​និយាយ​អ្វី​ក៏​ខុស​ ​ខ្ញុំ​ចង់ឱ្យ​អ្នក​ដែល​បាន​វិនិច្ឆ័យ​មក​លើ​រូប​ខ្ញុំ​គិត​ត្រង់​ចំណុច​នេះ​ផង​ថា​ ​អ្នក​មិនដឹង​ថា​ខ្ញុំ​កំពុង​គិត​អ្វី​ ​ខ្ញុំ​ក៏​មិនដឹង​ថា​អ្នក​កំពុង​គិត​អ្វី​ដូចគ្នា​ ​គ្មាន​អ្នកណា​អាច​កំណត់​បាន​ ​ថា​ថ្ងៃស្អែក​នឹង​មាន​អ្វី​កើតឡើង​នោះ​ទេ​ ​ថ្ងៃនេះ​គេ​ ​ថ្ងៃស្អែក​ខ្ញុំ​ ​យើង​សុទ្ធតែ​ស្មាន​មិន​ត្រូវ​»​ ​។ ​

​តារាចម្រៀង​ស្រី​ខាងលើ​បន្ត​ទៀត​ថា​ ​«​ពិត​ណាស់​វា​ពិបាក​ក្នុង​ការ​ហាមាត់​ហៅ​ម្ដាយ​របស់​ខ្លួន​ថា​ជា​ជនល្មើស​ ​ខ្ញុំ​ក៏​ឈឺចាប់​មិន​តិច​ដែរ​ ​ថ្ងៃនេះ​ជា​ថ្ងៃទី​ពីរ​ដែល​នាងខ្ញុំ​បាន​ដាក់​បាត​ឧទ្ទិ​សកុ​សល​បុណ្យ​ជូន​ដល់​អ្នក​ដែល​បាន​ស្លាប់​ ​ជំនួស​ម្ដាយ​របស់ខ្ញុំ​»​ ​៕ ​

Related Post

Be the first to comment

Leave a Reply

Your email address will not be published.


*