ក្មេងស្រីមួយក្រុមជើងកាងប្រចាំស្រុកមេសាង ដែលល្បីឃាត់ម៉ូតូក្មេងស្រី២ម៉ូតូដើម្បីគំរាមឱ្យសុំទោស និងអួតក្អេងក្អាងថាខ្លួនជាជើងខ្លាំងហើយបង្ហោះវីដេអូអួតគេពេញបណ្តាញសង្គមហ្វេ សប៊ុកនោះ ត្រូវបានសមត្ថកិច្ចចាប់ខ្លួន។
ចំពោះចំណាត់ការរបស់ប៉ូលិសនេះធ្វើឱ្យអ្នកលេងបណ្ដាញសង្គមសរសើរគ្រប់គ្នា ព្រោះការបង្ក្រាបក្មេងទំនើងតាមភូមិស្រុក គឺជារឿងត្រូវធ្វើបំផុត ដើម្បីឱ្យភូមិ ឃុំមាន សុវត្ថិភាព។
យ៉ាងណាមិញវីដេអូថ្មីមួយទៀតត្រូវបានអ្នកលេងបណ្ដាញសង្គមបង្ហោះ និងចែកចាយតៗគ្នាជាច្រេីន ដែលនារីបងធំមេសាងកំពុងតែពពាក់ពពូនគ្នាក្នុងអង្រឹង។ ចង់ដឹងច្បាស់សូមទស្សនាវីដេអូខាងក្រោម៖
Be the first to comment