BREAKING NEWS

ប្រធាន​តុលាការ​ថា យើង គ្រោង​ជម្រះក្តី​លោក កឹម សុខា ដល់​ទៅ​៣​ខែ ព្រោះ​រឿងនេះ​ធំណាស់

Spread the love

​ក្នុង​កិច្ច​សម្ភាស​ជាមួយ​សារព័ត៌មាន​ថ្មីៗ តាម​ទូរស័ព្ទ នៅ​រសៀល​ថ្ងៃទី​១៤ ខែមករា លោក តាំង ស៊ុន​ឡាយ លើកឡើងថា ការចំណាយ​ពេល​យូរ​បែបនេះ គឺ​ដោយសារ​មាន​ភស្តុតាង​ច្រើន ដែល​ត្រូវ​ពិនិត្យ​។ លោក ប្រាប់ថា គ្រាន់តែ​វីដេអូ​ឃ្លី​ប ដែល​ពាក់ព័ន្ធ​នឹង​អង្គហេតុ មាន​ដល់​ទៅ​២០​ឯណោះ រួមទាំង​ឯកសារ​ផ្សេងៗ​ជាច្រើន​ទៀត​។ លោក បញ្ជាក់​ដូច្នេះ​ថា​៖«​រឿងនេះ វា​ធំ ដែល​ត្រូវ​ជជែក​គ្នាច្រើន​»​។ ​

​ប្រធាន​តុលាការ​រូបនេះ បន្តថា ក្នុង​១​សប្តាហ៍ ចៅក្រម នឹង​បើកសវនាការ​២​ថ្ងៃ គឺ​ថ្ងៃ​ពុធ និង ថ្ងៃ​ព្រហស្បតិ៍ ដោយ​ចាប់ពី​ម៉ោង​៨​ព្រឹក ដល់​ម៉ោង​១២​ថ្ងៃត្រង់ និង​ចាប់ពី​ម៉ោង​២​រសៀល រហូតដល់​ល្ងាច​។ តែ​លោក បញ្ជាក់ថា ចៅក្រម អាច​នឹង​កែប្រែ​គម្រោង​សវនាការ​នេះ បើ​មាន​អ្វី​ចាំបាច់​ដែល​ត្រូវ​កែប្រែ​។

​លោក ថ្លែងថា សា​ធារ​ជន​ដែល​ចូលរួម​សវនាការ​នេះ គឺ​ភាគច្រើន​ជា​ទូត​បរទេស និង​ភាគី​នានា ដែលមាន​កិច្ចសហការ​ជាមួយ​រដ្ឋាភិបាល​។ លោក និយាយ​ដូច្នេះ​ថា​៖«​បន្ទាប់​យើង ដាក់​បានតែ​ប៉ុណ្ណឹង បើ​អាច​ឲ្យ​ចូល​ទាំងអស់ យើង​ឲ្យ​ចូល​ទាំង​អស់ហ្នឹង គ្មាន​ទៅ​ហាមឃាត់​អី​ទេ​»​។

តុលាការ អនុញ្ញាតឲ្យសាធារណជនប្រមាណ៣០នាក់ប៉ុណ្ណោះ ដែលចូលរួមសវនាការរបស់លោក កឹម សុខា។

​មាន​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​មួយចំនួន​នៃ​អតីត​គណបក្សប្រឆាំង បាន​សុំ​ចុះឈ្មោះ​ចូលរួម​សវនាការ​នេះ តែ​ត្រូវបដិសេធ ដោយ​មន្ត្រី​តុលាការ លើក​ហេតុផល​ថា មាន​អ្នក​ចុះឈ្មោះ​ពេញ​អស់ហើយ​។ អ្នក​សុំ​ចុះឈ្មោះ​ទាំងនោះ មាន​ដួច​ជា ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ លោក ប៉ុល ហំ​ម លោក ស៊ុន ឆ័យ និង លោក យ៉ែម បុញ្ញឫទ្ធិ និង លោក អ៊ូ ច័​ន្ធ​រ័ត្ន ជាដើម ដោយ​រួមទាំង​លោក មុត ចន្ថា ជំនួយការ​របស់លោក កឹម សុខា ផងដែរ​។ ​

លោក ចាន់ ចេ​ន មេធាវី​ម្នាក់​របស់លោក កឹម សុខា ប្រាប់​សារព័ត៌មាន​ថ្មីៗ តាម​បណ្តាញ​ទំនាក់ទំនង​តេ​ឡេ​ក្រាម ដូច្នេះ​ថា​៖«​យើង ត្រៀមខ្លួន​រួចហើយ ដើម្បី​តតាំង​ក្នុង​សវនាការ​»​។ យ៉ាងណា លោក​មេ​ធេ​ធា​វី នៅតែ​ចង់​ឲ្យ​អ្នក​ន​យោ​យ​បាយ​ជជែក​គ្នា ដើម្បី​ដោះស្រាយ​បញ្ហា​ប្រទេសជាតិ ជាជាង​ប្រើ​យន្តការ​ច្បាប់​។ លោក បង្ហាញ​ការយល់ឃើញ​បែបនេះ​ថា​៖«​រឿងនេះ គឺជា​រឿង​នយោបាយ ដូច្នេះ​ដោះ​តាម​នយោបាយ គឺ​ប្រសើរ​ជាង​»​។

​សវនាការ​នេះ គឺ​ដើម្បី​សម្រេច​ថា លោក កឹម សុខា ពិតជា​មានទោស​ដូច​ការចោទប្រកាន់​មែន ឬក៏​គ្មាន​។ លោក រង​ពីបទ​ស​ន្ទិ​ដ្ឋិ​ភាព​ជាមួយ​បរទេស ដែល​សំដៅថា​លោក លួច​ពឹងពាក់​បរទេស ដើម្បី​ផ្តួលរំលំ​រដ្ឋាភិបាល​កម្ពុជា​៕ ThmeyThmey

Related Post

Be the first to comment

Leave a Reply

Your email address will not be published.


*