បាត់ដំបង ៖ នៅរសៀលថ្ងៃទី ១៥ ខែ មករា ឆ្នាំ ២០២០ អាជ្ញាធរខេត្តបាត់ដំបង ចាប់ផ្ដើមបុកគ្រឹះសាងសង់ស្ពានថ្មី នៅអែបស្ពានចាស់ជំនាន់បារាំងដែលមានអាយុ ១០៦ ឆ្នាំ ។
ប្រជាជនខេត្តបាត់ដំបងនិយាយពេញៗមាត់ថា ការសាងសង់ស្ពានថ្មីនេះមិនមែនជាតម្រូវការចាំបាច់ដេីម្បីកាត់បន្ថយការកកស្ទះចរាចរទេ ព្រោះស្ពានឆ្លងកាត់ស្ទឹងសង្កែក្នុងទីរួមខេត្តបាត់ដំបងមានចំនួន ៣ រួចទៅហេីយកំពុងធ្វើចរាចររាល់ថ្ងៃ តែដេីម្បីស្វែងរកកំណប់ក្បែស្ពានបុរាណច្រេីនជាង ។ ប្រជាជនខេត្តបាត់ដំបងកំពុងព្រួយបារម្ភខ្លាចការបុកគ្រឹះសាងសង់ស្ពានថ្មីនេះអាចបណ្ដាលអោយបាកស្ពានចាស់ដែលកំពុងទ្រុឌទ្រោមស្រាប់ ។
ម្យ៉ាងទៀតទីតាំងសាងសង់ស្ពានថ្មីនេះត្រូវគាស់រូបតោថ្មមួយចោល ដែលនៅក្រោមតោថ្មនោះសង្ស័យថាមានកំណប់ ។
ទោះជាយ៉ាងណាក្ដី អាជ្ញាធរខេត្តបាត់ដំបងបានបញ្ជាក់ថា ការសាងសង់ស្ពានថ្មីនេះគឺដេីម្បីបញ្ចៀសការកកស្ទះចរាចរ និង មិនប៉ះពាល់ដល់ស្ពានចាស់ទេ ៕ ប្រភព៖ pheng vannak news
Be the first to comment