BREAKING NEWS

សមាគមរោងចក្រកាត់ដេរនៅកម្ពុជា ប្រកាសគាំទ្រពេញទំហឹងឲ្យកាត់ប្រាក់ឈ្នួលកម្មករធ្វើការយប់ និងកែសម្រួលថ្ងៃឈប់សម្រាក…

Spread the love

(ភ្នំពេញ)៖ សមាគមរោងចក្រកាត់ដេរនៅកម្ពុជា នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០នេះ បានចេញសេចក្តីថ្លែងការណ៍ គាំទ្រការធ្វើវិសោធនកម្មច្បាប់ស្តីពីការងារ ដែលពាក់ព័ន្ធនឹងមាត្រា ១៤៤ថ្មី មាត្រា ១៦២ មាត្រា ៣០០ និងមាត្រាពាក់ព័ន្ធថាជាការធ្វើកំណែទម្រង់ដ៏ត្រឹមត្រូវ និងជាពេលដែលសាកសមជាទីបំផុត។

គួររំលឹកផងដែរថា កាលពី​ថ្ងៃ​ ៩ មករាកន្លងទៅ លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​បានចេញ​លិខិត​មួយ​ដោយ​បញ្ជាក់ថា ក្រសួង​ការងារ​កំពុង​រៀបចំ​ការ​ធ្វើ​វិសោធនកម្ម​ច្បាប់​ស្ដីពី​ការងារ​លើ​ការកែសម្រួល​អត្រា​ប្រាក់​ឈ្នួល​វេន​ការងារ​យប់ លុប​ការឈប់​នៅ​ថ្ងៃ​បន្ទាប់ សម្រាប់​ថ្ងៃ​ឈប់សម្រាក​ចំ​លើ​ថ្ងៃ​អាទិត្យ និង​ពង្រីក​វិសាលភាព​របស់​ក្រុមប្រឹក្សា​អាជ្ញាកណ្ដាល​ក្នុង​ការដោះស្រាយ​វិវាទ​បុគ្គល ។

នៅក្នុង​លិខិត​នោះ ក្រសួង​បញ្ជាក់ថា ការកែប្រែ​នេះ​នៅក្នុង​ច្បាប់​ស្ដីពី​ការងារ គឺ​ដើម្បី​ឆ្លើយតប​ទៅនឹង​ស្ថានភាព​នៃ​ការអភិវឌ្ឍ​ផ្នែក​សង្គម និង​សេដ្ឋកិច្ច​ក្នុង​គោលបំណង​ពង្រឹង​ភាព​ប្រកួតប្រជែង​សេដ្ឋកិច្ចកម្ពុជា ។

លិខិត​នោះបាន​សរសេរថា «​ដើម្បីឱ្យ​ការធ្វើ​វិសោធនកម្ម​នេះ​មាន​លក្ខណៈ​គ្រប់​ជ្រុងជ្រោយ និង​ទទួល​យក​បាន​ពី​គ្រប់ភាគី​ពាក់ព័ន្ធ ក្រសួង​នឹង​រៀបចំ​សិក្ខាសាលា​ពិគ្រោះ​យោបល់​ស្ដីពី​ការធ្វើ​វិសោធនកម្ម​ច្បាប់​ស្ដីពី​ការងារ​​ដោយ​សហការ​ជាមួយ​អង្គការ​អន្តរជាតិ​ខាង​ការងារ​(ILO) ​នៅ​ថ្ងៃ​ព្រហស្បតិ៍​ទី​ ១៦ ខែមករា ឆ្នាំ​ ២០២០» ៕

Related Post

Be the first to comment

Leave a Reply

Your email address will not be published.


*