BREAKING NEWS

ប្រទេសយក្សសេដ្ឋកិច្ចទាំងពីត្រូវគ្នាវិញហើយ! លោក Trump៖ កិច្ច​ព្រម​ព្រៀង​ពាណិជ្ជកម្ម​ចិន​នឹង​ធ្វើ​ឲ្យ​ប្រទេស​ទាំង​២ ​ស្រុះ​ស្រួល​គ្នាវិញហើយ…

Spread the love

អាមេរិក៖ ប្រធានាធិបតី​អាមេរិក Donald Trump ​បាន​និយាយ​ថា​ ការ​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជ​កម្ម​ជាមួយ​ចិន​នឹង​ ”ធ្វើ​ឲ្យ​មានការ​ស្រុះស្រួល​គ្នា​រវាង​ប្រទេស​ទាំង​២”។​ ប្រធានាធិបតី ​Donald Trump បាន​ថ្លែង​អំណរគុណ​ដល់​សម​ភា​គី​ចិន​របស់​លោកគឺលោក Xi Jinping ​ចំពោះ​ ”ជំហាន​រីក​ចម្រើន​ដ៏​អស្ចារ្យ” លើ​ពាណិជ្ជ​កម្ម​ និង​បាន​សន្យា​ថា​ នឹង​ធ្វើ​ទស្សនកិច្ច​នៅ​ប្រទេស​ចិន​ក្នុង​ពេល​ឆាប់ៗ​នេះ​។

​ការ​អត្ថាធិប្បាយ​របស់​លោក Trump បាន​ធ្វើ​ឡើង​កាលពី​ថ្ងៃ​ពុធ ​ក្នុងអំឡុងពេល​ពិសា​អាហារ​ថ្ងៃត្រង់​ជាមួយ​ឧបនាយករដ្ឋមន្ត្រី​ចិន​លោក​ Liu He ​ភ្លាមៗ​បន្ទាប់ពី​ពិធី​ចុះហត្ថលេខា​នៅ​ឯ​សេត​វិមាន​។​ លោក Trump បាន​និយាយ​ថា “​នេះ​គឺជា​កិច្ចព្រមព្រៀង​ដ៏​ល្អ​មួយ​ ហើយ​ដំណាក់កាល​ទី​២ នឹង​ចាប់ផ្ដើម​ឆាប់ៗ​នេះ​“។​ គ្មាន​នរណា​ម្នាក់​យល់​ច្បាស់​ពី​កិច្ចព្រមព្រៀង​នេះ​ទេរហូតមកដល់​ថ្ងៃនេះ នៅ​ពេល​ដែល​យើង​ចេញផ្សាយ​កិច្ចព្រមព្រៀង​នេះ​។ ដូច្នេះ​រឿង​នេះ​ធំធេង​ជាង​អ្វី​ដែល​គេ​បាន​គិត​ទៅទៀត​។ វា​ជា​ជំហាន​ដ៏​សំខាន់​មួយ​ឆ្ពោះ​ទៅ​រក​ទំនាក់ទំនង​ដ៏​ល្អ​បំផុត​មិន​ធ្លាប់​មាន​។

​ប្រទេស​ចិន​ត្រូវ​បង្កើន​ការទិញ​ផលិតផល​ថាមពល​, កសិកម្ម​ និង​សេវាកម្ម​ផ្សេងៗផលិត​ដោយ​សហរដ្ឋអាមេរិក ដែល​សរុប​ទាំងអស់​មាន​ទំហំ​ទឹកប្រាក់​ចំនួន ​២០០ពាន់​លាន​ដុល្លារ​នៅ​ឆ្នាំនេះ​ និង​ឆ្នាំ​ក្រោយ​។ កិច្ចព្រមព្រៀង​នេះ​មានន័យថា​ ប្រទេស​ចិន​ត្រូវ​បាន​គេ​រំពឹង​ថា​ នឹង​ទិញ​ផលិតផល​កសិកម្ម​នាំចេញ​របស់​សហរដ្ឋអាមេរិក ក្នុង​ទំហំ​ទឹកប្រាក់ ៤០ពាន់​លាន​ដុល្លារ​អាមេរិក​៕

អត្ថបទ៖ សុខ​មាន

Related Post

Be the first to comment

Leave a Reply

Your email address will not be published.


*