BREAKING NEWS

សួរអស់មួយថ្ងៃ ខាងរដ្ឋាភិបាលរកឃើញថា ប្រទេសទាំង៩ មិនពាក់ព័ន្ធនឹងបទល្មើសលោក កឹម សុខា ឡើយ

Spread the love

លោក គី តិច មេធាវីតំណាងរដ្ឋាភិបាល ថ្លែងការពារខ្លួនថា អ្នកកាសែត យល់ច្រឡំនិងចុះផ្សាយខុស ពីសម្តីរបស់លោក ដែលលោក លើកឡើងពីប្រទេសមួយចំនួន ពាក់ព័ន្ធនឹងសំណុំរឿងរបស់លោក កឹម សុខា ប្រធានអតីតគណបក្សសង្គ្រោះជាតិ។ ការថ្លែងបែបនេះរបស់លោក គឺធ្វើឡើងនៅមុខតុលាការរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០ ក្រោយលោកចាកចេញពីសវនាការរបស់លោក កឹម សុខា។

លោក គី តិច បកស្រាយថា តាមពិតប្រទេសទាំង៩នោះ រួមមាន ឥណ្ឌូណេស៊ី យូហ្គោស្លាវី ស៊ែប៊ី អូស្រ្តាលី អាមេរិក កាណាដា សហភាពអឺរ៉ុប តៃវ៉ាន់ និង ឥណ្ឌា គឺគ្រាន់តែពាក់ព័ន្ធនឹងសំណុំរឿងរបស់លោក កឹម សុខា ប៉ុណ្ណោះ តែមិនមែនពាក់ព័ន្ធនឹង «បទល្មើស» ដែលលោក កឹម សុខា ប្រព្រឹត្តនោះទេ។

លោកមេធាវីរូបនេះ អធិប្បាយដូច្នេះថា៖«យើង ពិចារណាឡើងវិញ គឺថាមាន ព័ត៌មានខ្លះ គាត់ [អ្នកកាសែត] យកទៅចុះ អត់បានស្វែងយល់ឲ្យពិតប្រាកដ។ គាត់ថា ប្រទេសទាំងប៉ុន្មានដែលខ្ញុំបានបង្ហាញហ្នឹង សុទ្ធតែពាក់ព័ន្ធក្នុងសំណុំរឿងហ្នឹង។ វា ជាការផ្តល់ព័ត៌មាន បំបែកព័ត៌មានមួយ វាផ្ទុយពីការពិត…»។ លោក សង្កត់ធ្ងន់ថា៖«…មិនមែនមានន័យថា ឈ្មោះដែលខ្ញុំអានប្រទេសទាំងប៉ុន្មានហ្នឹង មានពាក់ព័ន្ធនឹងបទល្មើសក្នុងសំណុំរឿងទេ។ សូមបំភ្លឺជូនអ៊ីចឹង ហើយ សូមចុះផ្សាយឡើងវិញផង»។

លោក កឹម សុខា រងពីបទសន្ទិដ្ឋិភាពជាមួយបរទេស​ ឬហៅថា បទគប់គិតជាមួយបរទេស​ ដើម្បីផ្តួលរំលំរដ្ឋាភិបាលកម្ពុជា។ បទល្មើសនេះ ចាត់ចូលជាអំពើក្បត់ជាតិ។ យ៉ាងណា លោក បានបដិសេធជាដដែលៗ ចំពោះការចោទប្រកាន់នេះ៕

Related Post

Be the first to comment

Leave a Reply

Your email address will not be published.


*