BREAKING NEWS

អាសូរណាស់! និស្សិតពេទ្យស្រស់ស្អាតម្នាក់ ត្រូវបានសង្សារ បា ញ់ សំ លា ប់ សង្ស័យ ភ្លើងប្រច័ណ្ឌ កាលពីយប់មិញនេះ (មានវីដេអូ)

Spread the love

កាលពីម៉ោង១២និង១០យប់ រំលងអធ្រាត្រ ឈានចូលថ្ងៃទី១៧ ខែមករា ឆ្នាំ២០២០ មានការភ្ញាក់ផ្អើលមួយ ដោយមានករណី បុរសម្នាក់សង្ស័យ ប្រចណ្ឌនឹងសង្សាររបស់ខ្លួន បា ន ដ ក កាំ ភ្លើ ង បា ញ់ រះ ជា ច្រើ ន គ្រា ប់ ទៅ លើ ស្ត្រី ជា សង្សារ បណ្ដាល ស្លា ប់ ក្រោយពេលបញ្ជូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យបានត្រឹមពាក់កណ្តាលផ្លូវ។ ហេតុការណ៍ ដ៏ គួ រ​ឲ្យ រ ន្ធ ត់ នេះ កើតឡើងនៅចំណុច ផ្ទះលេខH-03 ផ្លូវលំBT ក្នុងបុរីរំចេកអូឌឹម សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ ។

តាមប្រភពពីកន្លែងកើ ត ហេ តុ បានឲ្យដឹង គេ បានឮសំឡេងផ្ទុះដែរ តែមិនសូវមានចាប់អារម្មណ៍ដោយសារតែល្វែងនីមួយៗបានបិទទ្វារសំរាកហើយ ហើយបន្តិចមកគេក៏ឃើញជនសង្ស័ យ បីជនរងគ្រោះ ចេញមកខាងក្រៅ រួចហៅកង់បីឥណ្ឌាទៅមន្ទីរពេទ្យ ហើយនៅក្នុងផ្ទះឃើញប្រលាក់ សុទ្ធតែ ឈា ម ពេញការ៉ូ ទើបផ្អើ លឆោឡោ ដល់សមត្ថកិច្ច និងអ្នកសារព័ត៌មាន។ ក្រោយកើតហេតុ ដៃ ជ ន ដ ល់ បានរត់គេចខ្លួនបាត់ស្រមោលតែម្តង។

ជនរងគ្រោះមានឈ្មោះ ស៊ុន ឌីណា ភេទស្រី អាយុ២៦ ឆ្នាំ ជានិសិត្សពេទ្យ និងជាអ្នកលក់គ្រឿងសំអាងអនឡាញម្នាក់ ស្នាក់នៅផ្ទះកើតហេតុខាងលើ រីឯជនសង្ស័យ ត្រូវជាសង្សារជនរងគ្រោះ (មិនទាន់ស្គាល់អត្តសញ្ញាណ) គេចខ្លួនបាត់ ៕

Related Post

Be the first to comment

Leave a Reply

Your email address will not be published.


*