BREAKING NEWS

ស្មានតែដ្រូនអាមេរិក! ភ្ញាក់ផ្អើលឃើញយន្តហោះដ្រូន១គ្រឿង ធ្លាក់ចំកណ្តាលព្រៃ នៅស្រុកគិរីសាគរ ខេត្តកោះកុង, សមត្ថកិច្ចកំពុងស្រាវជ្រាវស្វែងរកម្ចាស់

Spread the love

(កោះកុង)៖ តាមសេចក្ដីរាយការណ៍ពីសមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា មានយន្ដហោះដ្រូន១គ្រឿង ដែលមានតួយន្តហោះប្រវែង៥ម៉ែត្រ និងមានស្លាបសងខាង សរុបប្រវែង៩ម៉ែត្រ បានធ្លាក់ចំកណ្ដាលព្រៃនៅក្នុងភូមិពាមកាយ ឃុំកោះស្ដេច ស្រុកគិរីសាគរ ខេត្តកោះកុង កាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០។

ពាក់ព័ន្ធនឹងករណីនេះ លោកឧត្តមសេនីយ៍ទោ សំ ឃិតវៀន ស្នងការនគរបាលខេត្តកោះកុង បានបញ្ជាក់ប្រាប់បណ្ដាញព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០២០នេះថា ករណីនេះសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវ និងពិនិត្យមើលជាក់ស្ដែងថាតើវាជាកម្មសិទ្ធិរបស់អ្នកណា។

លោកឧត្តមសេនីយ៍ទោ សំ ឃិតវៀន បានបញ្ជាក់បន្ថែមថា នៅតំបន់នោះមានក្រុមហ៊ុនមួយឈ្មោះ ញូញៀន ក៏ប៉ុន្ដែយ៉ាងណានោះគឺរង់ចាំសមត្ថកិច្ចជំនាញដែលមកពីក្រសួងមហាផ្ទៃ សហការជាមួយខាងខេត្ត និងភាគីពាក់ព័ន្ធ ចុះពិនិត្យមើលស្រាវជ្រាវយន្ដហោះដ្រូនដែលធ្លាក់នេះជាកម្មសិទ្ធិរបស់អ្នកណាគេ។

បន្ថែមពីនោះទៀត ស្នងការនគរបាលខេត្តកោះកុង បានគូសបញ្ជាក់ថា យន្ដហោះដ្រូននេះបានធ្លាក់នៅចំកណ្ដាលព្រៃ ស្ថិតក្នុងឃុំកោះស្ដេច ស្រុកគិរីសាគរ ខេត្តកោះកុង មិនបណ្ដាលឲ្យប៉ះពាល់អ្វីនោះឡើយ៕ FreshNews

Related Post

Be the first to comment

Leave a Reply

Your email address will not be published.


*