BREAKING NEWS

បែបមិនរួចខ្លួនទេ! រដ្ឋាភិបាលឲ្យមេធាវីត្រៀមភស្ដុតាង៣វ៉ាលីធំៗ សម្រាប់ដាក់បន្ទុកលោក កឹម សុខា មិនឲ្យរើរួចពីទោសក្បត់ជាតិ (មានវីដេអូ)

Spread the love

(ភ្នំពេញ)៖ យ៉ាងហោចណាស់ភស្ដុតាង ចំនួន៣វ៉ាលីធំៗ ត្រូវបានមេធាវីរាជរដ្ឋាភិបាល និងជាដើមបណ្ដឹងរដ្ឋប្បវេណី ត្រៀមរួចរាល់ហើយដើម្បីដាក់បន្ទុកលើលោក កឹម សុខា អតីតប្រធាននៃ អតីតគណបក្សសង្គ្រោះជាតិ មិនឲ្យរើរួចពីទោសក្បត់ជាតិនោះឡើយ។

ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន ក្រោយបញ្ចប់សវនាការលើកទី៣ លើសំណុំរឿងក្បត់ជាតិរបស់លោក កឹម សុខា នៅវេលាថ្ងៃត្រង់ ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០នេះ លោក គី តិច ប្រធានក្រុមមេធាវីរាជរដ្ឋាភិបាល បានអះអាងថា ភស្ដុតាង៣វ៉ាលីធំៗដែលមេធាវីត្រៀមនេះ នឹងដាក់ជូនប្រធានក្រុមប្រឹក្សាជំនុំជម្រះនៅតាមដំណាក់កាលនីមួយៗ។

លោកមេធាវី គី តិច បានថ្លែងយ៉ាងដូច្នេះថា «យើងមានភស្ដុតាងច្រើនណាស់ ជំនួយការ៣-៤នាក់គ្រាន់តែអូសវ៉ាលី ស្ពាយភស្ដុតាង […] ភ័ស្ដុតាង២-៣វ៉ាលីធំៗ ហើយភស្ដុតាងនឹងបង្ហាញជូនក្នុងដំណាក់កាល ដូចបញ្ជាក់ពីដើមទីចឹងថា ដំណាក់កាលណាត្រូវបង្ហាញភស្ដុតាងអី យើងដាក់ភស្ដុតាងហ្នឹង»។

និយាយដល់ចំណុចនេះ ប្រធានក្រុមមេធាវីរាជរដ្ឋាភិបាល ក៏បានប្រាប់ឲ្យសាធារណៈជនត្រូវតាមដានទាំងអស់គ្នាថាតើទីបញ្ចប់ជនជាប់ចោទ កឹម សុខា នឹងត្រូវបានសម្រេចយ៉ាងមិញ?។

ពាក់ព័ន្ធសំណុំរឿងនេះ លោក គី តិច នៅតែអះអាងថា សំណុំរឿងក្បត់ជាតិរបស់លោក កឹម សុខា មិនមែនជារឿងនយោបាយ ដូចការលើកឡើងរបស់ភាគីណាមួយនោះទេ ដែលនេះជាការបង្វែការពិត ហើយរឿងរបស់លោក កឹម សុខា គឺជាបទល្មើសព្រហ្មទណ្ឌសុទ្ធសាធ៕ FreshNews

Related Post

Be the first to comment

Leave a Reply

Your email address will not be published.


*