BREAKING NEWS

គាំទ្រពេញទំហឹង! នគរបាលលែង​ផាកពិន័យ​ហើយ តែ​ឲ្យ​រក​មួក​មក​ពាក់ ​ទើប​អនុញ្ញាត​ឲ្យ​បន្ត​ដំណើរ​

Spread the love

ភ្នំពេញ ៖ ដោយសារតែ​អ្នកបើកបរ​ប្រមាណ​ជា​៣០​ភាគរយ ​នៅតែ​មិន​គោរព​ច្បាប់​ចរាចរណ៍​នោះ​ឥឡូវ​នគរបាល​ចាប់ផ្ដើម​ក្តៅ​ត្រចៀក​ និង​លែង​យោគយល់​ទៀតហើយ​។ ​

យោង​តាម​ប្រភព​ពី​ លោក​វរសេនីយ៍ទោ ឯក សារ៉ន​ អធិការរង​នគរបាល​ខណ្ឌ​ច្បារអំពៅ​ទទួលបន្ទុក​សណ្ដាប់ធ្នាប់ ​និង​ចរាចរណ៍​បាន​ឲ្យ​កម្ពុ​ជាថ្មី​ដឹងថា ​ចាប់ពី​ថ្ងៃទី​១៧​មករា​នេះ​ទៅ ​នគរបាល​ចរាចរណ៍​ខណ្ឌ​ច្បារអំពៅ ​នឹងធ្វើ​ការ​រឹត​បន្តឹង​ទៅលើ​អ្នកបើកបរ​មិន​គោរព​ច្បាប់​ចរាចរណ៍​ ដោយ​លែង​យោគ​យល់​ទៀតហើយ​។ ​

លោក​អធិការរង​បន្ត​ថា ​អ្វីដែល​នគរបាល​ធ្វើការ​រឹត​បន្តឹង​ខ្លាំង​នោះ ​គឺ​អ្នកបើកបរ​ម៉ូតូ​មិន​ពាក់មួក​ការពារ​សុវត្ថិភាព​។​ ជាក់ស្តែង​កាលពី​ព្រឹក​ថ្ងៃទី​១៧​មករា​នេះ ​នគរបាល​ បាន​បង្ខំ​ឲ្យ​អ្នកបើកបរ​ម៉ូតូ​និង​អ្នករួមដំណើ​ចំនួន​១៣​នាក់ ​ដែល​ពុំ​មាន​ពាក់មួក​ការពារ​សុវត្ថិភាព​ឲ្យ​ទៅ​ទិញ​មួក​យកមក​ពាក់​ បើ​ពុំ​មាន​ទេ​ គឺ​ត្រូវ​នាំយក​ម៉ូតូ​មក​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ច្បារអំពៅ​ជា​បណ្ដោះអាសន្ន​លុះ​ត្រា​តែ​មាន​មួក​យក​មក​ពាក់​។ ​

លោក​ឯក សារ៉ន បាន​បន្តថា​ បើសិនជា​ផាកពិន័យ​ដោយសារ​ការ​បង់ប្រាក់​ គឺ​នៅតែ​អ្នកដំណើរ​ជួប​គ្រោះថ្នាក់​ត្រូវ​ក្បាល​នៅពេល​បន្តដំណើ​ទៅមុខទៀត​។​ ដូច្នេះ​ គឺ​តម្រូវ​ឲ្យ​ទិញ​មួក​យក​មក​ពាក់​ទើប​អនុញ្ញាត​ឲ្យ​បន្តដំណើ​ឆ្លងកាត់​ទឹកដី​ខណ្ឌ​ច្បារអំពៅ​។ ​ហើយ​លោក​អធិការរង​ក៏​នឹក​ហួសចិត្ត​ចំពោះ​អ្នកបើកបរ​ប្រមាណ​ជា​៣០​ភាគរយ​ ដែល​មិនទាន់​គោរព​ច្បាប់​ចរាចរណ៍​។​ ពិសេស ​គឺ​មិន​ពាក់មួក​ការពារ​សុវត្ថិភាព​ និង​បញ្ច្រាស​ទិស​៕kampucheathmey

Related Post

Be the first to comment

Leave a Reply

Your email address will not be published.


*