BREAKING NEWS

គួរឲ្យបារម្ភណាស់! ផ្សែងចេញពីភ្លើងឆេះព្រៃនៅអូស្រ្តាលីកាន់តែអាក្រក់ទៅៗ រហូតខាងNASA ព្រមានថា អាចសាយភាព​បង្ក​គ្រោះថ្នាក់ នៅជុំវិញពិភពលោក

Spread the love

ប្រភពពី CNN រាយការណ៍ថា អង្គការ NASA បានប្រើផ្កាយរណបដើម្បីមើលផ្សែងពីអគ្គិភ័យនៅអូស្ត្រាលី។ អ្នកវិទ្យាសាស្ត្របានធ្វើការវិភាគលើផ្សែងចាប់តាំងពីចុងខែធ្នូ ឆ្នាំ ២០១៩ ហើយបានរកឃើញថាផ្សែងបានរាលដាលពាក់កណ្តាលពិភពលោករួចហើយ និងបានបង្កផលប៉ះពាល់ដល់គុណភាពខ្យល់នៅក្នុងប្រទេសដទៃទៀត។

ផ្សែងដ៏ក្រាស់ពីអូស្រ្តាលីបានទៅដល់អាមេរិកខាងត្បូងត្រឹមថ្ងៃទី ៨ ខែមករា។ ស្របពេលគ្នានេះដែរ វាបានធ្វើឲ្យផែនទឹកកក Fox and Franz Josef នៅប្រទេស New Zealand ប្រែទៅជាពណ៌ត្នោត។ ចំណែកនៅតំបន់ Auckland មេឃប្រែពណ៌ជាទឹកក្រូចដោយសារវាផងដែរ។

NASA និយាយថា ផ្សែងអាចឡើងដល់ ១៥ គីឡូម៉ែត្រពីដី ហើយអាចសាយភាយរាប់ពាន់គីឡូម៉ែត្រ។ វាអាចនឹងបង្កើតឲ្យមានព្យុះ ផ្គររន្ទះដ៏ធំ ដែលអាចបង្កើតជាអគ្គិភ័យថ្មីពីរន្ទះស្ងួតទៅតំបន់ផ្សេងៗទៀត។

ទោះយ៉ាងណាអង្គការ NASA បាននិយាយថា ពួកគេកំពុងសិក្សាពីផលប៉ះពាល់នៃផ្សែង យក្សនេះ ដើម្បីមើលថា តើទីបំផុតអាកាសធាតុអាចចុះត្រជាក់ ឬកាន់តែឡើងកម្តៅផែនដី។

ភ្លើងឆេះព្រៃនៅក្នុងប្រទេសអូស្រ្តាលី ជាគ្រោះមហន្តរាយធំបំផុតក្នុងទសវត្សនេះ ដោយបំផ្លិចបំផ្លាញផ្នែកធំៗនៃប្រទេស ចាប់តាំងពីចុងខែកក្កដា ឆ្នាំ ២០១៩មក។ រហូតមកដល់ពេលនេះផ្ទះជាង ៣ ពាន់ខ្នង និងមនុស្ស ២៨ នាក់បានស្លាប់ ខណៈសត្វជាង ១ ពាន់លានក្បាលត្រូវបានបាត់បង់ដោយសារគ្រោះអគ្គិភ័យ។ កម្ដៅនិងគ្រោះរាំងស្ងួតនៅតែបន្តធ្វើឱ្យភ្លើងឆេះកាន់តែខ្លាំង ហើយការប្រែប្រួលអាកាសធាតុក៏ជាកត្តាមួយដែលបង្កឱ្យមានគ្រោះមហន្តរាយធម្មជាតិឲ្យកាន់តែអាក្រក់ទៅៗផងដែរ ៕kampucheathmey

Related Post

Be the first to comment

Leave a Reply

Your email address will not be published.


*