លោកផែង វណ្ណៈ បានបន្តរិះគន់ការសាងសង់ស្ពានថ្មី ក្បែរស្ពានចាស់បាត់ដំបង ដោយលោកបានលើកឡើងថា៖ សូមកោតសរសេីរស្នាដៃ វិស្វករ នៅ សាលាខេត្តបាត់ដំបង ដែលបានជ្រេីសរេីសទីតាំងសាងសង់ស្ពានថ្មីកៀកស្ពានចាស់ ហេីយក្បាលស្ពានខាងកេីតបុកចំផ្ទះប្រជាពលរដ្ឋ ( កន្លែងលាងរថយន្ត ) ក្បាលស្ពានខាងលិចបុកចំសួនច្បារមុខសាលាខេត្តបាត់ដំបង ។
នៅក្រុងបាត់ដំបងគ្មានទីតាំងណាសាកសមជាងទីតាំងកៀកស្ពានចាស់ទេ ។ សូម្បីតែជនពាលក៏ស្រលាញ់ទីតាំងស្ពានចាស់ដែរ ព្រោះឆ្នាំ ២០១៤ ជនពាលមួយក្រុម លួចមកគាស់កំណប់នៅក្បាលស្ពានចាស់នេះ ត្រូវប្រជាជនដេញសំពងក្បាលរត់ផាស់ក្រញាំម្ដងហេីយ ។
ខ្ញុំធ្លាប់ដេីរទៅលេងប្រទេសគេ វិស្វករប្រទេសគេល្ងង់ៗណាស់ សាងសង់ស្ពានភាគច្រេីនស្របជាមួយផ្លូវ ។ ក្បាលស្ពានសងខាងគឺមានផ្លូវស្របល្អណាស់ ។ វិស្វករនៅប្រទេសគេគួរតែមកសិក្សារៀនសូត្រយកគំរូតាមវិស្វករនៅសាលាខេត្តបាត់ដំបង ។
ចំណែកវិស្វករនៅសាលាខេត្តបាត់ដំបង ពោរពេញទៅដោយសមត្ថភាពជំនាញស្ថាបក្យកម្មអស្ចារ្យដែលគ្មានប្រទេសណាដូច ។សូមអរគុណ សាលាខេត្តបាត់ដំបងដែលបានសាងសង់ស្ពានបន្ថែមដេីម្បីអភិវឌ្ឍន៍ខេត្តអោយកាន់តែរីកចំរេីន ៕
Be the first to comment