BREAKING NEWS

ចាំសេះដុះស្នែងទៅអាវ៉ា! លោក ព្រាប កុល ព្រមានខ្លាំងៗ ទៅលោកសុខ ទូច និងលោកវ៉ា គីមហុង ថាកុំស្មានរួចខ្លួនរឿងបំភ្លឺព្រំដែនឲ្យសោះ…

Spread the love

មិនធម្មតា លោក ព្រាប កុល ប្រធាននាយក​ប្រត្តិបត្តិ​នៃ​អង្គការតម្លាភាពកម្ពុជា បានព្រមាន ខ្លាំងៗទៅលោក សុខ ទូច និងលោកវ៉ា គីមហុង ថាកុំស្មានថាបដិសេធករណីបំភ្លឺរឿងព្រំដែនអាចរួចខ្លួនឲ្យសោះ។

លោកបានបង្ហោះសារព្រមានចំៗនៅក្នុងបណ្តាញសង្គមហ្វេសប៊ុកលោកដូច្នេះថា៖ កុំស្មានថាបដិសេធសំណើរខ្ញុំហើយរួចខ្លួនឱ្យសោះ…! ខ្ញុំបង់ពន្ធជូនរដ្ឋ ដើម្បីបើកប្រាក់ខែឱ្យអស់លោកអស់ច្រើនណាស់ គ្រាន់តែស្នើសុំឱ្យធ្វើកិច្ចការបន្តិចបន្តួច និងស្រាលៗប៉ុណ្ណឹង ហេតុអ្វីមិនបាន?

គួរបញ្ជាក់ផងដែរថា ប្រមាណជិតមួយខែមុន លោកព្រាប កុល បានស្នើឲ្យ​មន្ត្រីរដ្ឋាភិបាលទាំងពីរ ធ្វើការបំភ្លឺករណីព្រំដែន ដែលកម្ពុជា និងវៀតណាមបានចុះហត្ថលេខាលើសន្ធិសញ្ញាបំពេញ​បន្ថែម​​កំណត់​ព្រំ​ដែន​ឆ្នាំ​១៩៨៥ ​និង​សន្ធិ​សញ្ញា​បំពេញ​បន្ថែម​ឆ្នាំ​២០០៥ ​រវាង​កម្ពុជា និង​វៀតណាម ដែលត្រូវបានអនុម័តកាល​ពី​ថ្ងៃទី​៥ខែ​ធ្នូ​ឆ្នាំ២០១៩​កន្លងទៅនេះ៕

Related Post

Be the first to comment

Leave a Reply

Your email address will not be published.


*