Spread the love
លោក សុខ ទូច និងលោក វ៉ា គីមហុង បានបដិសេធចូលបំភ្លឺករណីព្រំដែន ជាមួយលោក ព្រាប កុល នេះបើតាមការឲ្យដឹងតាមរយៈហ្វេសប៊ុកផេករបស់ លោក ព្រាប កុល ដែលជាប្រធាននាយកប្រត្តិបត្តិនៃអង្គការតម្លាភាពកម្ពុជា។
លោកបានសរសេរបង្ហោះថា៖ កុំស្មានថាបដិសេធសំណើរខ្ញុំហើយរួចខ្លួនឱ្យសោះ…! ខ្ញុំបង់ពន្ធជូនរដ្ឋ ដើម្បីបើកប្រាក់ខែឱ្យអស់លោកអស់ច្រើនណាស់ គ្រាន់តែស្នើសុំឱ្យធ្វើកិច្ចការបន្តិចបន្តួច និងស្រាលៗប៉ុណ្ណឹង ហេតុអ្វីមិនបាន?
គួរបញ្ជាក់ផងដែរថា ប្រមាណជិតមួយខែមុន លោកព្រាប កុល បានស្នើឲ្យមន្ត្រីរដ្ឋាភិបាលទាំងពីរ ធ្វើការបំភ្លឺករណីព្រំដែន ដែលកម្ពុជា និងវៀតណាមបានចុះហត្ថលេខាលើសន្ធិសញ្ញាបំពេញបន្ថែមកំណត់ព្រំដែនឆ្នាំ១៩៨៥ និងសន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ២០០៥ រវាងកម្ពុជា និងវៀតណាម ដែលត្រូវបានអនុម័តកាលពីថ្ងៃទី៥ខែធ្នូឆ្នាំ២០១៩កន្លងទៅនេះ៕
Be the first to comment