នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០នេះ សមត្ថកិច្ចមូលដ្ឋាន បានឃាត់ខ្លួនសិស្សស្រីៗ៤នាក់ យកទៅសួរនាំ និងចាត់វិធានការតាមផ្លូវច្បាប់ បន្ទាប់ពីពួកគេ វាយទាត់ធាក់ និងជេរប្រមាថដល់សិស្សស្រីម្នាក់ នៅវិទ្យាល័យផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ។
ការឃាត់ខ្លួនក្រុមក្មេងស្រីទំនងនេះ ក្រោយពីការបែកធ្លាយវីដេអូឃ្លីបវាយតប់ ទៅលើក្មេងស្រីម្នាក់ ដែលធ្វើអោយមានការផ្ទុះកក្រើកពេញបណ្ដាញសង្គមហ្វេសប៊ុក។ ដោយឡែក នៅថ្ងៃនេះដែរ ស្រាប់តែលេចធ្លាយនូវឃ្លីបវីដេអូថ្មីមួយទៀត អាចនិយាយបានថាជាវីដេអូទី២។
ទន្ទឹមនឹងឃ្លីបវីដេអូថ្មីនេះដែរ លោក ម៉ៃ សុគន្ធ ក៏ទប់ទើសមិនបាន ក៏មានការលើកឡើងធ្ងន់ៗថា៖ «សូមកុំលើកលែងអោយមីក្មេងចង្រៃរុក ជើងកាងទាំង៤នាក់នេះអោយសោះ មីសាហាវ មើលវីដេអូទី២ទៅដឹងហើយថាវា គំរាមកំហែងនិងបំភិតបំភ័យ យ៉ាងណា។ សមត្ថកិច្ច ក៏ដូចជានាយកសាលាទាំង២ វិទ្យាល័យផ្សារដើមថ្កូវ និង សាលាចិនទួនហ្វា បើលើកលែងទៀត ពិតជាអន់គ្មានលេខដាក់ទេ»៕
សូមមើលវីដេអូខាងក្រោម៖
Be the first to comment