Spread the love
នេះជារូបកញ្ញាឌៀប វណ្ណដារ៉ា វីរនារីក្លាហានដែលបានពលីជីវិតកាន់កាំភ្លើងការ៉ាប៊ីនM2 ការពារវិទ្យាល័យសៀមរាបជាមួយយុវសិស្សប្រមាណ៧នាក់ ពេលយៀកកុងវាយឆ្មក់កណ្តាលអាធ្រាត្រឆ្នាំ១៩៧០។
សពនាងត្រូវគេហែរមកទីក្រុងភ្នំពេញ រួចបូជានៅវិទ្យាល័យក្បាលថ្នល់។ របបលន់នល់បំរុងនឹងបញ្ចេញក្រដាស់ប្រាក់១០០០រៀលមានរូបនាងក្នុងវ័យជំទង់ តែសហរដ្ឋអាមេរិកហាម ដើម្បីការពារអតិផរណាកុំឱ្យធ្ងន់ធ្ងរពេក។ កវីម៉ាឡៅពីបានសរសេរចំរៀងមួយបទអំពីនាង ឱ្យលោកសុិន សុីសាមុតច្រៀង តែបទនេះបានបាត់បង់ទៅហើយ។ ចង់ជ្រាបច្បាស់ អាចរកអានប្រលោមលោករបស់លោកតាំងវស្សា៕ ប្រភព៖ Mossad Elli
Be the first to comment