BREAKING NEWS

រឿងធំហើយ ឪពុកក្មេងស្រីរងគ្រោះដែលមិនហ៊ានទាំងលើកដៃវាយកូនមួយដៃផងនោះ មិនព្រមចប់ត្រឹមសំណង២០០០ពាន់ដុល្លារនោះទេ ដោយលោកនឹងទាមទារសំណងបន្ថែមទៀតចំពោះមុខតុលា ការ បើសិនរកឃើញថា…

Spread the love

សូម​ជម្រាប​ថា​ យុវតី ​រង គ្រោះ ​រូបនេះ​មាន​ឈ្មោះ​ ស្រ៊ុន​ កែវ​មរកត​ អាយុ​១៤ឆ្នាំ​ រៀន​ថ្នាក់​ទី៨​ នៅ​វិទ្យាល័យ​ ហ៊ុនសែន​ ប៊ុន​ រ៉ានី​ ផ្សារ​ដេីមថ្កូវ​ ចំណែក​ឯ​យុវតី​ជេីង​ខ្លាំងគឺមាន​ម្នាក់​រៀន​នៅ​វិទ្យាល័យ​ទីតាំង​កេីត​ហេតុ​ខាងលើ​ និង​៣នាក់ទៀត​រៀននៅ​សាលា​ទួនហ្វា​ ហេីយពេលដែលពួកគេព្រួត វា​ យ នោះ​ គឺ​ជា​ពេលដែល​គ្រូ​ៗត្រូវ​ប្រជុំ​ ទេីបជា​ឱកាស​ល្អ​អោយពួកគេ វា​ យ​ ជន ​រង គ្រោះ​ យ៉ាង​ចាស់ដៃ​តែម្តង​។

គូសបញ្ជាក់​ថា​ ក្រោយ​ពី​ឃ្លីប​វីដេអូ ​វា​ យ តប់ ​គ្នា​នេះបាន​មាន​ការ​ផ្ទុះ​កក្រើក​ពេញ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​រួចមក​ ស្រាប់តែ​នៅល្ងាចថ្ងៃ​ដដែរនេះ​ សមត្ថកិច្ច​ក៏បាន​ ឃា ត់ ​ខ្លួន​យុវតី​ជេីង​ខ្លាំង​ខាង​លេី​ដែលមាន​គ្នាចំនួន​៤នាក់​ និងបាននាំ​ខ្លួនមក​កាន់​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ ដេីម្បី​ធ្វើ​ដោះស្រាយ​ជាមួយ​ភាគី​ខាង​ ជន ​រង គ្រោះ​ និង​ធ្វើការ​សាកសួរជាបន្ត។

បន្ទាប់​ពី​ភាគី​ទាំង​សងខាង​បានជួបតទល់មុខគ្នា​ ដេីម្បីធ្វេីដោះស្រាយ​ចាប់តាំង​ពី​រសៀលថ្ងៃទី១៦​ រហូត​មកដល់រសៀល​ថ្ងៃទី១៧នេះ​ដែរ ទីបំផុតភាគី​ខាងក្មេងស្រី រង គ្រោះ ដែលត្រូវបា​ន​គេ វា​ យ យ៉ាង​ចាស់ និងឪពុកម្ដាយ​ បានសម្រេច ​ប ញ្ចប់រឿងដោយព្រមទទួលយកសំណងជំងឺចិត្តជាទឹកប្រាក់ចំនួន ២ពាន់ដុល្លារ។ យ៉ាង​ណាមិញ​ ទន្ទឹម​នឹង​នេះ​ដែរ​ ឪពុក​របស់​យុវតី ​រង​ គ្រោះ​ ដែលមាន​គណនី​ហ្វេសបុក​ឈ្មោះ​Sophorn Chin​ បាន​មានការ​បញ្ជាក់​នៅថ្ងៃនេះ​ ជុំវិញ ​ក រ ណី ​វា​ យ តប់ ​មកលេីកូន​ជាទី​ស្រលាញ់​របស់​លោក​ ដោយ​មាន​អត្ថន័យ​រៀប​រាប់​ទាំង​ស្រុង​ថា៖

«ក្នុងនាមខ្ញុំជាឪពុក ជន រង គ្រោះ មរកត ខ្ញុំស្នើរសុំដល់ក្រសួងមានសមត្ថកិច្ច និងប្រព័ន្ធតុលាការជួយបន្តនិតិវិធីតាមផ្លូវច្បា ប់ ហើយរឿងសំណងជំងឺចិត្ត 2000ដុល្លា វាគ្រាន់តែជំហ៊ា នដំបូង បន្ទាប់មកយកកូនខ្ញុំទៅពិនិត្យខាងផ្លូវអារម្មណ៏និងរាងកាយ បើសិនរកឃើញថាកូនខ្ញុំមានសភាពធ្ង ន់ ធ្ង រ ខ្ញុំនឹងទាមទារសំណងបន្ថែមទៀតចំពោះមុខតុលា ការ»៕

Related Post

Be the first to comment

Leave a Reply

Your email address will not be published.


*