BREAKING NEWS

ទីបំផុត មន្ត្រីយោធាដែលសង្ស័យថាបាញ់ថា ​ស.ម្លាប់​គូ​ដណ្ដឹង​ជា​និស្សិត​ពេទ្យ​ បាន​បង្ហោះ​សារ​បង្ហាញ​ពី​វិប្បដិសារី​របស់​ខ្លួនថា…

Spread the love

បុរស​ជា​យោធា​ម្នាក់​ជា​ជនសង្ស័យ ដែល​បាន​បាញ់សម្លាប់​គូ​ដណ្តឹង​ជា​និស្សិត​ពេទ្យ បាន​បង្ហោះ​សារ​មួយ​នៅលើ​ហ្វេ​ស​ប៊ុ​ក ដោយ​សម្តែង​នូវ​វិប្បដិសារី កាលពី​យប់​ថ្ងៃ​១៧ ខែមករា​នេះ​។

សូម​បញ្ជាក់​ថា កាលពី​យប់​ថ្ងៃទី​១៦ ខែមករា​នេះ បុរស​ជា​ជនសង្ស័យ ដែលមាន​គណនី​ហ្វេ​ស​ប៊ុ​កមួយ​ឈ្មោះ Yeun Vandet បាន​បាញសម្លាប់​គូ​ដណ្តឹង​របស់ខ្លួន​ជា​និស្សិត​ពេទ្យ បណ្តាលឱ្យ​ស្លាប់​ពេល​បញ្ចូនទៅ​ដល់​មន្ទីរពេទ្យ ដោយហេតុ​ការណ៍​នេះ​ បានកើត​ឡើង នៅ​បុរី​រំចេក​អូ​ឌឹ​ម សង្កាត់​កន្ទោក ខណ្ឌ​កំបូល រាជធានី​ភ្នំពេញ​។​

​ជនរងគ្រោះ​មានឈ្មោះ ស៊ុន ឌី​ណា ភេទ​ស្រី អាយុ​២៦ ឆ្នាំ ជា​និស្សិត​ពេទ្យ និង​ជា​អ្នកលក់​គ្រឿងសំអាង​អន​ឡាញ​ម្នាក់ ស្នាក់នៅ​ផ្ទះកើតហេតុ រីឯ​ជនសង្ស័យ ត្រូវជា​គូ​ដណ្តឹង​ជនរងគ្រោះ​បាន​គេចខ្លួនបាត់។

ទោះយ៉ាងណា កាលពី​យប់​ថ្ងៃទី​១៧ ខែមករា​នេះ មាន​គណនី​ហ្វេ​ស​ប៊ុ​កមួយ​ឈ្មោះ Yeun Vandet ដែល​សង្ស័យថា ជា​គណនីរ​បស់ជនស​ង្ស័​យ​បាន​បង្ហោះ​សារ​មួយ ពោរពេញ​ដោយ​វិប្បដិសារី​។ ដោយ​នៅក្នុង​សារ​នោះ​មាន​អត្ថន័យ​ដូចជា មួយ​ជាតិ​នេះ​ខ្លួន​ខុស​ធ្ងន់​ណាស់ សូម្បីតែ​មនុស្ស​ខ្លួន​ស្រលាញ់​ក៏​ថែរក្សា​មិនបាន​។ សារ​នោះ​មាន​អត្ថន័យ​ថា ខ្លួន​នឹង​ខំ​ធ្វើ បុណ្យ​ឧទិសកុសល​ជូន​ជនរងគ្រោះ​។ ចំពោះ​ករណី​នេះ សមត្ថកិច្ច​កំពុង​តាម​ចាប់​ជនសង្ស័យ​យក​មក​សួរនាំ និង​ចាត់​ការបន្ត​តាម​នីតិ​វិធី​ច្បាប់៕

Related Post

Be the first to comment

Leave a Reply

Your email address will not be published.


*