BREAKING NEWS

ក្តៅហើយ! ក្រសួងអប់រំ ប្រកាសមានវិធានការដល់សិស្ស ដើម្បីទប់ស្កាត់អំពើហិ ង្សា ក្រោយមានករណីសិស្សសាលាវាយគ្នារហូតដល់ស្លា ប់

Spread the love

(ភ្នំពេញ)៖ បន្ទាប់ពីមានករណីសិស្សសាលាវាយតប់គ្នារហូតដល់ស្លាប់ កាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០២០ម្សិលមិញនេះ, ក្រសួងអប់រំ យុវជន និងកីឡា បាននឹងកំពុងណែនាំដល់មន្ទីរអប់រំ យុវជន និងកីឡាគ្រប់រាជធានី-ខេត្ត ដើម្បីចូលរួមពង្រឹងណែនាំដល់គ្រូប្រចាំថ្នាក់ ឲ្យបន្តធ្វើការណែនាំដល់សិស្ស និងពង្រឹងក្រុមប្រឹក្សាយុវជន និងក្រុមប្រឹក្សាកុមារ ដើម្បីចូលរួមទប់ស្កាត់នូវបាតុភូតនានា ដូចជាករណីអំពើហិង្សាជាដើម។

លោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា បានប្រាប់បណ្តាញព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២០នេះថា «ជាដំបូងខ្ញុំសូមចូលរួមមរណទុក្ខជាមួយក្រុមគ្រួសារនៃសព សូមវិញ្ញាណក្ខន្ធប្អូនប្រុស សំ សន្ធិវង្ស បានទៅកាន់សុគតិភព។ ក្រោយមានករណីនេះ ក្រសួងអប់រំ យុវជន និងកីឡា បាននឹងកំពុងមានការណែនំាមន្ទីរអប់រំ យុវជន និងកីឡា រាជធានី-ខេត្ត ដើម្បីចូលរួមពង្រឹងណែនំាដល់លោកគ្រូ អ្នកគ្រូ ប្រចំាថ្នាក់ឲ្យបន្តការណែនំាសិស្សានុសិស្ស និងការពង្រឹងក្រុមប្រឹក្សាយុវជន និងក្រុមប្រឹក្សាកុមារ ដើម្បីចូលរួមទប់ស្កាត់បាតុភូតនានា។ ក្រសួងអប់រំ យុវជន និងកីឡា សូមអំពាវនាវឲ្យបន្តមានការចូលរួមវិជ្ជមាន ពីគ្រប់ភាគីពាក់ព័ន្ធ ជាពិសេសពីសំណាក់មាតាបិតា សហគម អាជ្ញាធរ ដើម្បីទប់ស្កាត់ករណីទាំងអស់នេះ»។

លោកបញ្ជាក់ទៀតថា នៅថ្ងៃ២០ ខែមករា ឆ្នាំ២០២០ស្អែកនេះ ក្រសួងអប់រំ យុវជននិងកីឡា នឹងចេញផ្សាយសេចក្តីជូនដំណឹងផ្លូវការមួយ។

សូមជម្រាបថា សិស្សសាលាអន្ដរទ្វីបអាមេរិកកាំង AIS ២នាក់វាយតប់គ្នាបណ្ដាលឲ្យភាគីម្ខាងស្លាប់ ពេលបញ្ជូនទៅមន្ទីរពេទ្យ នៅល្ងាចថ្ងៃទី១៨ ខែមករា ឆ្នាំ២០២០ នៅចំណុចផ្លូវ៤៣០ ភូមិ២ សង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

របាយការណ៍របស់សមត្ថកិច្ចបានឲ្យដឹងថា នៅមុនពេលកើតហេតុ ជនរងគ្រោះរួមជាមួយមិត្តភ័ក្រ បានជិះម៉ូតូចេញពីសាលាអន្ដរទ្វីបអារមេរិចកាំង ទៅជួបជាមួយជនសង្ស័យ នៅផ្លូវ៤០២ សង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង ដោយបានណាត់គ្នាវ៉ៃគ្នាជាមួយជនសង្ស័យ ព្រោះពួកគេមានទំនាស់ជាមួយគ្នារឿងហៅអា។

សមត្ថកិច្ចបានបញ្ជាក់ទៀតថា បន្ទាប់ពីជួបគ្នាជនសង្ស័យបានវាយជនរងគ្រោះមួយដៃចំកណ្ដាលដើមទ្រូង ធ្វើឲ្យជនរងគ្រោះដួលម៉ូតូ ហើយភ្លាមនោះ ជនសង្ស័យបានជិះម៉ូតូម៉ាក Today គេចខ្លួនតែម្ដង។ បន្ទាប់មកជនរងគ្រោះត្រូវបានមិត្តភក្តិ ជូនទៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ប៉ុន្ដែគ្រូពេទ្យប្រាប់ថា បានស្លាប់បាត់ហើយ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជនរងគ្រោះក្នុងហេតុការណ៍នេះ ឈ្មោះ សំ សន្ធិវង្ស អាយុ១៤ឆ្នាំ រៀនថ្នាក់ទី៩ឃ នៅសាលាអន្តរទ្វីបអាមេរិកាំង AIS ស្នាក់នៅផ្ទះលេខ៤៣០ ផ្លូវ២៤BT ភូមិត្នោតជ្រំ សង្កាត់បឹងទំពន់ ខណ្ឌមានជ័យ ដោយឡែក ជនសង្ស័យឈ្មោះ នី លីស៊ាង ជាសិស្សរៀននៅសាលា AIS ដូចគ្នា ស្នាក់នៅផ្ទះលេខ៣A ផ្លូវ១២BT សង្កាត់បឹងទំពន់ទី១ ខណ្ឌមានជ័យ។

យ៉ាងណាក៏ដោយ ជនសង្ស័យត្រូវកម្លាំងសមត្ថកិច្ចតាមចាប់ខ្លួនបានភ្លាមៗផងដែរ ក្រោយបង្កហេតុ ខណៈសពជនរងគ្រោះត្រូវបានសមត្ថកិច្ច ធ្វើកោសល្យវិច្ច័យចប់សព្វគ្រប់ ទើបប្រគល់ជូនក្រុមគ្រួសារដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី៕ FreshNews

Related Post

Be the first to comment

Leave a Reply

Your email address will not be published.


*