BREAKING NEWS

ទឹកជិតដល់ច្រមុះ ប៊ិះឈ្លក់មន្ត្រីសាលាក្រុង ទើបភ្ញាក់ខ្លួនបង្កើតផ្លូវអាទិភាព ខណៈឡានក្រុងសាធារណៈ ដំណើរការជិត៦ ឆ្នាំទៅហើយ…

Spread the love

នារសៀលថ្ងៃសុក្រ ០៨រោច ខែបុស្ស ឆ្នាំកុរ ឯកស័កព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១៧ ខែមករា ឆ្នាំ២០២០នេះ រដ្ឋបាលរាជធានីភ្នំពេញបានកិច្ចប្រជុំគណៈកម្មការរៀបចំផ្លូវអាទិភាពរថយន្តក្រុងដឹកជញ្ជូនសាធារណៈ

City Bus ក្រោមអធិបតីភាពឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ដោយបានការចូលពីតំណាងអង្គការ JICA ធនាគារ ADB មន្ទីរអង្គភាពជំនាញពាក់ព័ន្ធ

រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈ City Bus លោក អភិបាល អភិបាលរងខណ្ឌពាក់ព័ន្ធនិងផ្លូវអាទិភាពរបស់រថយន្តក្រុងដឹកជញ្ជូនសាធារណៈ City Bus។

ដោយអង្គប្រជុំបានសម្រេចយកផ្លូវអាទិភាពរបស់រថយន្តក្រុងដឹកជញ្ជូនសាធារណៈ City Bus នៅចំកណ្ដាលទ្រូងផ្លូវ ចាប់ពីផ្សារធំថ្មីរហូតដល់ច្រមុះជ្រូកស្ទឹងមានជ័យ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក ឃួង ស្រេង បន្ត ថា នេះ ជា ការងារ ចាំបាច់ សម្រាប់ រាជធានី ភ្នំពេញ ដោយ ត្រូវ ធ្វើ យ៉ាងណា ឱ្យ រថយន្តក្រុង សាធារណៈ របស់ រដ្ឋ ធ្វើ ចរាចរណ៍ ទៅ ដោយ រលូន មិន មានការ កកស្ទះ ។

លោក បន្ថែម ថា បើ ការងារ នេះ ទទួល បាន ជោគជ័យ នោះ ប្រជាពលរដ្ឋ នឹង ងាក មក ប្រើប្រាស់ សេវា ដឹកជញ្ជូន សាធារណៈ រថយន្តក្រុង ជាក់ជា មិនខាន ។

លោក អភិបាល បន្ថែម ទៀត ថា អ្វី ជា គម្រោង ដែល អាជ្ញាធរ រាជធានី ត្រូវ អនុវត្ត គឺ យើង ជ្រើសរើស យក ផ្លូវ មួយ ខ្សែ ដោយ ចាប់ ចាកចេញ ពី ផ្លូវ ប្រសព្វ រវាងផ្លូវ ព្រះមុនីវង្ស និង ផ្លូវ ហ្សា ដឺ ហ្គោល ជិត ផ្សារ ធំ ថ្មី ទៅដល់ ច្រមុះជ្រូក ស្ទឹងមានជ័យ ។

លោក បាន បញ្ជាក់ ផង ដែរ ថា បើ គម្រោង ទី១ ទៅលើ ផ្លូវ អ ទិ ភាព មួយ ខែ នេះ ទទួល បាន ជោគជ័យ រដ្ឋបាល រាជធានី ភ្នំពេញ នឹង ធ្វើការ សិក្សា ទៅលើ បណ្ដាញ ផ្លូវ ផ្សេង ៗ ទៀត ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដើម្បី ធ្វើ យ៉ាងណា ឱ្យ ខ្សែ រត់ នៅក្នុង រាជធានី ភ្នំពេញ ទទួល បានការ គាំទ្រ និង ពេញចិត្ត ពេញ ថ្លើម ពី ប្រជាពលរដ្ឋ ។ ការងារ នេះ អាច សម្រេច បាន គឺ ត្រូវតែ មានការ ចូលរួម ពី អាជ្ញាធរ ខណ្ឌ និង សមត្ថ កិ ច្ច ប៉ូលី សពា ក់ ព័ន្ធ ។

គួររំលឹកផងដែរថា កាលពីខែកុម្ភៈ ឆ្នាំ២០១៤​ កន្លងទៅ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​សាលាក្រុងភ្នំពេញបានដាក់ដំណើរការ រថយន្តក្រុងសាធារណៈដំបូង ក្នុងគោលបំណងរួមចំណែកកាត់បន្ថយ ការស្ទះចរាចរ និងលើកទឹកចិត្តឲ្យពលរដ្ឋ ផ្លាស់ប្តូរ​ឥរិយាបថ​នៃ​កា​រ​ធ្វើដំណើរ​របស់ខ្លួន។

សូមបញ្ជាក់ផងដែរថា មកទល់ពេលនេះ គឺរថយន្តក្រុងសាធារណៈ បានដំណើរការអស់ជិត៦ឆ្នាំរួចមកហើយ ហើយអ្វីដែលគួរឲ្យកត់សម្គាល់នោះក្នុងមួយឆ្នាំៗ ​យានយន្តនៅ​កម្ពុជា ​កើន​ពី ៣០ ទៅ ៤០ ម៉ឺន​គ្រឿង ដូច្នេះ វាហាក់ដូចជាចង់យឺតពេលបន្តិចក្នុងការត្រួសត្រាយផ្លូវអាទិភាពសម្រាប់រថយន្តក្រុង នៅលើវិថីដែលពោរពេញទៅដោយយានយន្តច្រើនស្អេកស្កះ៕

Related Post

Be the first to comment

Leave a Reply

Your email address will not be published.


*