BREAKING NEWS

ខ្លាំងមែន! ប្រធានាធិបតីតៃវ៉ាន់ ប្រាប់ចិនដោយមិនញញើត ឲ្យទទួលស្គាល់ការពិតថា «​តៃវ៉ាន់​ជា​ប្រទេស​ឯករាជ្យ​»

Spread the love

​ប្រធានាធិបតី​តៃវ៉ាន់ លោកស្រី Tsai Ing-wen នៅ​ថ្ងៃ​ពុធ ទី​១៥ ខែមករា បញ្ជាក់ថា ចិន ត្រូវ​ហ៊ាន​ទទួលស្គាល់​តថភាព​ដែលថា តៃវ៉ាន់ គឺជា ប្រទេស​ឯករាជ្យ​មួយ​រួចទៅហើយ​។ ប្រមុខរដ្ឋ​ជា​ស្ត្រី​រូបនេះ ចង់​ឲ្យ​ក្រុង​ប៉េកាំង​គិតគូរ​ឡើងវិញ​ចំពោះ​ជំហរ​រឹងត្អឹង​ខ្លួន​លើ​ទីក្រុង តៃប៉ិ ដោយ​ព្រមាន​ត្រង់ៗ​ថា ការឈ្លានពាន​ដោយ​ប្រការ​ណាមួយ នឹង​ក្លាយ​ជាការ​បង់ខាត​ធំធេង​ដល់​ចិន​។​

​ក្នុង​កិច្ច​សម្ភាស​ផ្តាច់មុខ​ជាមួយ​សារព័ត៌មាន BBC លោកស្រី Tsai ដែល​ទើប​ឈ្នះឆ្នោត​អាណត្តិ​ទី​២​ថ្មីៗ​នេះ ក៏បាន​លើកឡើងថា តៃវ៉ាន់ សម​នឹង​ទទួលបាន​ការគោរព​ពី​ទីក្រុង​ប៉េកាំង​។ លោកស្រី អះអាងថា​៖«​យើង ពុំ​ត្រូវ​ការប្រកាស​ខ្លួន​យើង​ជា​រដ្ឋ​ឯករាជ្យ​មួយ​ឡើយ​»​។

​ទំនងជា​បង្ក​កំហឹង​ខ្លាំង​ដល់​រដ្ឋាភិបាល​ចិន ដែល​ចាត់ទុក​តៃវ៉ាន់​ជា​ផ្នែក​នៃ​ដែន​អធិបតេយ្យភាព​ខ្លួន រង់ចាំ​យកមក​គ្រប់គ្រង​វិញ​នោះ លោកស្រី​ប្រធានាធិបតី​វ័យ​៦៣​ឆ្នាំ​រូបនេះ ប្រកាស​ដោយ​ឥត​កោតខ្លាច​ថា​៖«​យើង (​តៃវ៉ាន់​) គឺជា​ប្រទេស​ឯករាជ្យ​មួយ​រួចហើយ ហើយ​យើង​ហៅ​ឈ្មោះ​ខ្លួន​យើង​ថា សាធារណរដ្ឋ​ចិន ឬ តៃ​វ៉ា​ន៉​»​។

អត្ថបទទាក់ទង ក្រោយ​បន្ត​ឈ្នះឆ្នោត លោកស្រី Tsai ស្នើ​ពលរដ្ឋ​តៃវ៉ាន់​រួម​សាមគ្គី​គ្នា ដើម្បី​ជម្នះ​ឧបសគ្គ​ផ្សេងៗ​
​លោកស្រី Tsai បាន​ជាប់ឆ្នោត​ត​អាណត្តិ​ទី​២ ក្នុងការ​បោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​កាលពី​ថ្ងៃ​សៅរ៍ ទី​១១ ខែមករា ជាមួយ​សំឡេង​បោះឆ្នោត​គាំទ្រ ៨,១៧ លាន​សន្លឹក​។ លទ្ធផល​នេះ ត្រូវបាន​មើលឃើញថា​ជាការ​ឆ្លើយតប​យ៉ាង​ពេញទំហឹង​ចំពោះ​យុទ្ធនា​ការដែល​កំពុង​បន្ត​របស់​ទីក្រុង​ប៉េកាំង ក្នុង​គោលដៅ​ធ្វើ​ឲ្យ​កោះ​តៃវ៉ាន់​ឯកោ​។ រដ្ឋាភិបាល​ចិន បានដាក់​សម្ពាធ​លើ​តៃវ៉ាន់ ដោយ​ការប្រើ «​គោលនយោបាយ​ការទូត​ដុល្លារ​» ផ្តាច់​សម្ព័ន្ធមិត្ត​ការទូត​របស់​តៃវ៉ាន់ និង​ការរៀបចំ​សមយុទ្ធ​យោធា​ក្បែរ​ប្រទេស​ដែន​កោះ​នេ​ជាដើម​។

​យ៉ាងណាមិញ ក្នុង​កិច្ច​សម្ភាស​ជាមួយ BBC ដដែល លោកស្រី ព្រមាន​ថា ការឈ្លានពាន​លើ​តៃវ៉ាន់ គឺជា​រឿង​មួយ ដែល​នឹង​ក្លាយជា​ខាតបង់​ធំធេង​បំផុត​សម្រាប់​ប្រទេស​ចិន​។ លោក សង្កត់ធ្ងន់ថា​៖«​យើង គឺជា​ប្រទេស​ប្រជាធិបតេយ្យ​ដ៏​ជោគជ័យ​មួយ យើង​មាន​សេដ្ឋកិច្ច​ល្អប្រសើរ យើង​សម​នឹង​ទទួលបាន​ការគោរព​ពី​ចិន​»៕ អត្ថបទ៖ ថ្មីៗ

Related Post

Be the first to comment

Leave a Reply

Your email address will not be published.


*