BREAKING NEWS

ខ្លាំងបាត់! លោកសម រង្សុី ប្រកាសមកទីក្រុងភ្នំពេញ ដើម្បីទទួលទោសជំនួសលោក កឹម​ សុខា បើសិនជារដ្ឋាភិបាលមិនបិទជើងហោះហើរ

Spread the love

លោក សម រង្ស៊ី ប្រធាន​ស្ដីទី​គណបក្ស​សង្រ្គោះជាតិ ជំរុញ​ឱ្យ​តុលាការ​របប​ក្រុងភ្នំពេញ ងាក​មក​ចោទ​ប្រកាន់​រូបលោក វិញ​ជំនួស​ឱ្យ​ការ​ចោទ​ប្រកាន់ លោក កឹម សុខា ពី​បទ​សន្ទិដ្ឋភាព ឬ​ត្រូវ​រ៉ូវគ្នា​ជាមួយ​រដ្ឋ​បរទេស ដែល​ហៅ​ថា​ក្បត់​ជាតិ​នោះ​វិញ។

លោក សម រង្ស៊ី លើក​ឡើង​បែប​នេះ​ដោយ​សំអាង​ថា វីដេអូ​ឃ្លីប​លោក កឹម សុខា ថ្លែង​នៅ​ប្រទេស​អូស្រ្តាលី ដែល​រដ្ឋាភិបាល​យក​មក​ធ្វើ​ជា​ភស្តុតាង​ចោទ​ប្រកាន់​លោក​នោះ​ជា​ហេតុការណ៍​កើតឡើង​កាល​ពី​ឆ្នាំ​២០១៣ គឺ​នៅ​ពេល​ដែល លោក សម រង្ស៊ី ធ្វើ​ជា​ប្រធាន​គណបក្ស​សង្រ្គោះជាតិ ពោល​គឺ​លោក​ជា​អ្នក​ទទួលខុសត្រូវ ដែល​មិន​គួរ​ចោទ​ប្រកាន់​លោក កឹម សុខា ដែល​កាលនោះ​ជា​អនុប្រធាន​គណបក្ស​ឡើយ។

លោក​ថា លោក​ក៏​មាន​ភស្តុតាង​ជាច្រើន​ដែល​បញ្ជាក់​ថា លោក​បាន​ទាក់ទង​ជាមួយ​បរទេស​ជាច្រើន​ក្នុង​កិច្ចការ​នយោបាយ​របស់​លោក ដោយ​រាប់​ចាប់តាំង​ពី​លោក​បាន​បង្កើត​គណបក្ស​នយោបាយ​ជា​លើក​ដំបូង៖ «ខ្ញុំ​សូម​ឱ្យ​លោក ហ៊ុន សែន ឯង​ដែល​កំពុង​តែ​ស្ដាប់​ខ្ញុំ​យក​ខ្ញុំ​ទៅ​កាត់ទោស​វិញ​ទៅ! ទម្លាក់​ចោល​ទៅ​ការ​ចោទ​ប្រកាន់ ឬ​ក៏​កាត់ទោស​លោក កឹម សុខា មួយ​អន្លើ​សិន​ទៅ ហើយ​ខ្ញុំ និង​ទៅ​ទីក្រុង​ភ្នំពេញ បើ​លោក ហ៊ុន សែន ឯង​ឈប់​ហាម​ក្រុមហ៊ុន​អាកាសចរណ៍​មិន​ឱ្យ​ដឹក​ខ្ញុំ បើ​លោក ហ៊ុន សែន ឯង​ឈប់​ទៅ​អំពាវ​នាវ ទៅ​អង្វរ​រដ្ឋាភិបាល​ថៃ​កុំឱ្យ​ខ្ញុំ​ឆ្លងកាត់​ប្រទេស​ថៃ​មក​ប្រទេស​កម្ពុជា​តាម​ផ្លូវគោក​ ខ្ញុំ​នឹង​ទៅ​ដល់​ប្រទេស​កម្ពុជា​វិញ ហើយ​ខ្ញុំ​សន្យា​ថា​ខ្ញុំ​អត់​មាន​អំពាវនាវ អត់​មាន​បំផុស​បំផុល​ឱ្យ​ប្រជារាស្រ្ត​អី​បះបោរ​អី​ទេ។ ខ្ញុំ​ទៅ​ហ្នឹង​ទៅ​ត្រឹមតែ​តុលាការ​ទេ។ ខ្ញុំ​សុំ​ឱ្យ​លោក ហ៊ុន សែន ឯង​ទទួល​យក​ភស្តុតាង ដែល​ខ្ញុំ​ចោទ​ខ្លួន​ខ្ញុំ​ថា ខ្ញុំ​មាន​ទំនាក់ទំនង​ជាមួយ​បរទេស​ច្រើន​ណាស់។»

លោក សម រង្ស៊ី បាន​កំណត់​ពេល​ម្ដង​រួច​ហើយ​ថា វិល​ទៅ​កម្ពុជា កាល​ពី​ថ្ងៃ​ទី​៩​ខែ វិច្ឆិកា ឆ្នាំ​២០១៩ ជាមួយ​ក្រុម​មន្ត្រី និង​អ្នក​គាំទ្រ​គណបក្ស​សង្រ្គោះជាតិ ប៉ុន្តែ​គម្រោង​នេះ​នៅ​មិន​ទាន់​បាន​ជោគជ័យ​នៅ​ឡើយ ដោយ​លោក​សំអាង​ថា មាន​ការរារាំង​ពី​គ្រប់​ច្រក និង​គ្រប់​មធ្យោបាយ​ទាំងអស់​ពី​របប​ក្រុងភ្នំពេញ​មិន​ឱ្យ​លោក​អាច​វិល​ទៅវិញ​បាន។ បើ​ទោះ​ជា​យ៉ាង​ណា លោក សម រង្ស៊ី នៅ​តែ​អះអាង​ថា នៅតែ​ប្រកាន់​ជំហរ​វិល​ទៅ​កម្ពុជា​វិញ​ឱ្យ​បាន​តាម​គ្រប់​មធ្យោបាយ៕ អត្ថបទ៖ RFA

Cambodia’s most prominent opposition politician Sam Rainsy clenches his fist as he is attempting to return to Cambodia Thursday, Nov. 7, 2019 at Charles de Gaulle airport, north of Paris. Sam Rainsy is attempting to return to Cambodia from his self-imposed exile to force out the long-serving leadership but may not be let on Thursday’s Paris-Bangkok flight. (AP Photo/Michel Euler)

Related Post

Be the first to comment

Leave a Reply

Your email address will not be published.


*