BREAKING NEWS

ជួយស៊ែរអំពើល្អ! ផ្ទុះការសរសើរ យុវជនម្នាក់ ដោះស្បែកជើងខ្លួនឯង អោយអ្នកមីងម្នាក់កំពុងរុញរទេះទាំងជើងទទេពាក់…

Spread the love

កើតមកជាមនុស្ស គួរមានទឹកចិត្តមួយនៃការចែករំលែក មិនថាតិចឫច្រើនឡើយ ក៏ជាទឹកចិត្តមួយដ៏មានតម្លៃសម្រាប់មនុស្សដែលត្រូវការជួយជាចាំបាច់ ហើយទង្វើទាំងនោះក៏ស្តែងអោយឃើញនៅអំពើល្អរបស់មនុស្សនៅក្នុងសង្គមមួយ ហើយក៏ជាគំរូល្អៗសម្រាប់មនុស្សដទៃទៀតបានមើលឃើញ។

ដោយលែកតាមរយៈហ្វេសបុកផេចឈ្មោះ Angkor Fresh បានចែករំលែកនៅរូបថតដ៏មានអត្ថន័យរបស់យុវជនម្នាក់ បានដោះស្បែកជើងរបស់ខ្លួន អោយអ្នកមីងម្នាក់ដែលរុញរទេះអោយពាក់ ធ្វើឲ្យមហាជនសរសើរជាខ្លាំង និងនាំគ្នាស៊ែរជាច្រើនដងផងដែរ ជាក់ស្តែងផេចខាងលើបានរៀបរាប់ថា: “អត់​ស្គាល់​បង​ប្រុសម្នាក់​នេះ ជា​នរណា​ទេ តែ​ឃើញ​គាត់​ដោះ​ស្បែក​ជើងជូនមីង​ម្នាក់​ ដែល​អូស​រទេះ​កាត់​ក្ដៅ​ទាំង​ជើង​ទទេ។ គួរ​ឱ្យ​គោរព​ខ្លាំង​ណាស់ អរគុណ​បងប្រុស ហើយ​ក៏​សុំ​ទោស​ដែល​យក​រូប​មក​បង្ហោះ!”៕

Related Post

Be the first to comment

Leave a Reply

Your email address will not be published.


*