BREAKING NEWS

ស្ងាត់ៗ! ឆ្នាំ២០២០នេះ រដ្ឋាភិបាលវៀតណាមដំឡើងប្រាក់ខែគោលឲ្យកម្មករខ្លួន បាន២៨៨ដុល្លារក្នុងមួយខែហើយ

Spread the love

ក្រុមហ៊ុនជាច្រើននៅប្រទេសវៀតណាមនឹងផ្តល់ប្រាក់ខែដល់បុគ្គលិករបស់ខ្លួនជាមធ្យមប្រមាណជា៦៧១លានដុង ដែលគិតជាលុយដុល្លារប្រមាណជាង២៨៨ដុល្លារ ដែលកើនឡើងច្រើនជាងឆ្នាំមុនរហូតដល់៧.១ភាគរយ។

វៀតណាមក៏ជាប្រទេសមួយដែលមានភាពរីកចម្រើនផ្នែកសេដ្ឋកិច្ចលឿនគួរអោយកត់សម្គាល់ផងដែរនៅក្នុងបណ្តារប្រទេសក្នុងតំបន់អាស៊ី ជាពិសេសនោះវៀតណាមមានការរីកចម្រើនស្ទើរតែគ្រប់វិស័យគោលរបស់ខ្លួនទៅហើយ ដែលជម្រុញអោយមានស្ថេរភាពសេដ្ឋកិច្ចច្រើនឆ្នាំកន្លងមក ។

យោងទៅតាមរបាយការណ៍របស់ក្រសួងការងារ យុវជនពិការ និងសង្គមកិច្ច បានអោយដឹងថា បន្ទាប់ពីមានការស្ទង់មតិចំនួន ២៥០០០ក្រុមហ៊ុននៅវៀតណាមកន្លងមកដែលមានកម្មករបម្រើការងារនៅទីនោះចំនួនប្រមាណ ៣.១៥លាននាក់ ក្នុងនោះកម្មករ៤០ភាគរយដែលមកពីខេត្ត និងក្រុង បន្ទាប់ពីការស្ទងមតិរួចហើយក្រុមហ៊ុនទាំងនោះក៏សម្រេចផ្តល់ប្រាក់ខែបន្ថែមទៅកាន់កម្មករទាំងនោះចំនួនប្រមាណ២៨៨ដុល្លារ ដែលកាលពីឆ្នាំមុនមានប្រមាណ២៦៤ដុល្លារ ។

ទន្ទឹមគ្នានេះផងដែរ រាល់ការបន្ថែមប្រាក់ខែទៅកាន់បុគ្គលិក ឫកម្មករនៅវៀតណាមធ្វើឡើងគឺមិនដូចគ្នាឡើយ ពោលវៀតណាមបានធ្វើការកំណត់ច្បាប់មួយ ដោយចំពោះសហគ្រាសឯកជននៅក្នុងស្រុកត្រូវតែបន្ថែមប្រាក់ខែអោយបុគ្គលិក កម្មករ កម្មការនី ចំនួន២៧០ដុល្លារ ចំណែកឯអាជីវកម្មបរទេសនៅវៀតណាមត្រូវតែបន្ថែមអោយបុគ្គលិកប្រមាណជា ២៩៨ដុល្លារ កើនឡើងពីឆ្នាំមុន១១.១ភាគរយ ។

ទោះបីជាយ៉ាងណាក៏ដោយ ក្រុមហ៊ុននៅវៀតណាមប្រមាណ ៨៥.៦ភាគរយបានអោយដឹងថា នៅក្នុងឆ្នាំថ្មីនេះខ្លួនបានតម្លើងប្រាក់ខែទៅដល់កម្មករប្រមាណជា៤០ដុល្លារដែលស្មើទៅនឹង ៧៣.២ភាគរយនៃតួលេខកាលពីឆ្នាំមុន ។

គួរជម្រាបផងដែរថា ប្រាក់ខែបន្ថែមនេះគឺត្រូវបានព្រមព្រៀងឡើងរវាងនិយោជកនិងកម្មករ ដោយដ្ឋាភិបាលលើកទឹកចិត្តដោយផ្អែកទៅលើលទ្ធផលការងារ ៕ អត្ថបទ៖ business-cambodia

Related Post

Be the first to comment

Leave a Reply

Your email address will not be published.


*