BREAKING NEWS

ហួសចិត្ត! ស្តូបវៀតណាមនៅស្រុកខ្មែរស្អាតឥតខ្ចោះ តែស្តូបរបស់សម្តេចតា សីហនុ បែរជាអាជ្ញាធរគ្មានភ្នែកមើល កណ្តៀរពូនជិតដល់កំពូល…

Spread the love

ស្ទឹងត្រែង៖ នេះគឺស្កូបបរមរូបព្រះបរមរតនៈកោដ្ឋ​ ដែលកសាងឡើងនៅពេលដែលព្រះអង្គឡើងសោយរាជ្យសម្បត្តិលើកទី១​ នាដើមទសវត្សឆ្នាំ៤០​នៅស្រុកបូរីអូរស្វាយ ខេត្តស្ទឹងត្រែង ជាប់ព្រំដែនប្រទេសឡាវ។

ស្តូបប្រវត្តិសាស្រ្តបែបនេះកម្រឃើញមាននៅសល់ដល់បច្ចុប្បន្នណាស់ហើយទីនេះគួរតែជាទីកន្លែងប្រវត្តិសាស្រ្តដ៏សំខាន់ដែលគួរតែរក្សា និងរៀបចំអោយបានល្អសមរម្យ​ សម្រាប់តំកល់ជាមរតកបេតិកភណ្ឌ​ ជាតំបន់ទេសចរណ៍ប្រវត្តិសាស្រ្ត និង​ជាទីសក្ការៈនៃប្រជារាស្រ្តខ្មែរគ្រប់ជំនាន់តទៅ។

តាងនាមយើងខ្ញុំក្រុមព្រះសុរិយា អ្នកស្រាវជ្រាវមរតកវប្បធម៌នៃជាតិខ្មែរមុនសម័យខ្មែរក្រហម សូមអំពាវនាវដល់អាជ្ញាធរតំបន់, ស្ថាប័នក្រសួងមន្ទីរពាក់ព័ន្ធទាំងអស់មេត្តាជួយការពារ​ ជួសជុលរក្សា និងផ្សព្វផ្សាយតំបន់នេះអោយបានល្អប្រសើរនិងគង់វង្សផង!!!​ ដោយក្តីគោរពយ៉ាងជ្រាលជ្រៅពី #ក្រុមព្រះសុរិយា។ប្រភព៖ហ្វេសប៊ុក

Related Post

Be the first to comment

Leave a Reply

Your email address will not be published.


*