BREAKING NEWS

លោក ផែង វណ្ណៈ ស្នើសុំឲ្យលើកលេងទោស ក្មេងទំនើងទាំង ៥នាក់ គ្រាន់តែអប់រំ ព្រោះជានិតិជន

Spread the love

លោក ផែង វណ្ណៈ យើងស្គាល់គាត់ច្បាស់នៅក្នុងបណ្តាញសង្គមហ្វេសបុក ដោយលោក តែងមានសកម្មភាពជួយចែករំលែក ជួយសកម្មភាពសង្គម ដូចជាមនុស្សធម៌ បញ្ហារំលោភបំពានដីធ្លី… ក្នុងនោះលោកក៏បានមានមតិ លើ២ករណីក្តៅៗ ដែលផ្ទុះផ្អើលពេញហ្វេសបុក គឺក្មេងទំនើងម្នាក់ សាលា AIS វា យ រហូតដល់បា ត់ បង់ជី វិត និងករណី ក្មេងទំនើងស្រី៤នាក់ ព្រួតគ្នាវា យ មរកត ជាច្រើនលើកច្រើនសា។

យោងតាមសំណេររបស់លោក ផែង វណ្ណៈ បានលើកឡើងថា យុវសិស្សសាលាអន្តរជាតិអាមេរិកាំង AIS វា យមិត្តភក្តិឲ្យបាត់ បង់ ជីវិត នោះ គួរតែអប់រំដោះលែងទៅអាណិតគ្នា គ្នាជាអនីតិជនផង ម្យ៉ាងទៀតបើយកទៅដាក់គុកខូចអនាគតក្មេងអស់ហើយ ឲ្យគ្នាទៅជួបជុំក្មេងស្រី ៤ នាក់កែខ្លួនទៅ។

អ្នកលេងបណ្តាញសង្គមហ្វេសបុក មានការងឿងឆ្ងល់ថា នេះគ្រាន់តែជាពាក្យលេប ខាយទៅដល់អ្នកដោះស្រាយបញ្ហាទាំងពីរនេះ ឬជាគំនិតស្នើរសុំឲ្យពិចារណា ឡើង​វិញលើករណីទាំងពីនេះ។ តើប្រិយមិត្តយល់ឃើញយ៉ាងណាដែរចំពោះមតិរបស់លោក ផែង វណ្ណៈ ខាងលើនេះ?

Related Post

Be the first to comment

Leave a Reply

Your email address will not be published.


*